ជីវិតកម្សាន្ដ
ប៉ុស្តិ៍លេខ ៧ លុបពាក្យចចាមអារ៉ាមដែលថា Aum នឹងប្ដូរទ្រនំថ្មី ក្រោយចប់កុងត្រាភ្លាមៗ
ទំព័រ “7hdsocietyfc7” របស់ថៃ បានបង្ហោះសារដើម្បីកម្ចាត់ពាក្យចចាមអារ៉ាមដែលថា ក្រោយតារាសម្ដែង Aum Patchrapa ផុតកុងត្រារបស់ប៉ុស្តិ៍លេខ៧ នាងនឹងផ្លាស់ទៅចូលរួមក្នុងប៉ុស្តិ៍ផ្សេងក្នុងខែសីហាខាងមុខនេះឥតបង្អង់យូរឡើយ។

ទំព័រដដែលបានបញ្ចាក់បន្ថែមទៀតថា តារាស្រី Aum មិនបានទៅណាទេ នាងនៅតែជាឆានែលពណ៌លេខ៧ដដែល។តារាស្រីរូបនេះគឺជាទូតសុឆន្ទៈរបស់ប៉ុស្តិ៍ ហើយថែមទាំងទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំផងដែរ។
ដោយឡែកនៅលើទំព័រ Aum Patchrapa Fanclub ដែលមានអ្នកតាមដាន ៤.៩លាននាក់ ក៏បានផ្លាស់ប្តូរ នឹងចេញមកបញ្ចាក់ដែលថា Aum មិនមានបំណងផ្លាស់ប៉ុស្តិ៍នោះទេ។ ទោះបីជាក្នុងរយៈពេល៣ឆ្នាំនាងថតបានតែមួយរឿងក៏ដោយ តែនាងនៅតែមានកុងត្រាជាទូតសុន្ទៈឲ្យប៉ុស្តិ៍លេខ៧ ឬអ្នកធ្វើបទបង្ហាញឆានែល នោះបន្តកុងត្រាពីមួយឆ្នាំទៅមួយឆ្នាំជាមួយនឹងប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដោយមិនចាំបាច់លេងភាពយន្ត ហើយនាងក៏មានសិទ្ធិក្នុងការជ្រើសរើសប្រភេទរឿងត្រូវសម្ដែង ជ្រើសរើសតួប្រុស ជ្រើសរើសទីតាំង ឬសូម្បីតែអ្នកដឹកនាំរឿង។

យ៉ាងណាមិញទំព័រ Fanclub របស់ Aum Patcharapa នៅតែបញ្ចាក់ដដែលៗទៀតថា នាងនៅតែនៅប៉ុស្ដិ៍លេខ៧HD ហើយក៏ជាឆ្នាំទី២៦ហើយដែល Aum ស្ថិតនៅក្រោមប៉ុស្តិ៍ ហើយឥឡូវកំពុងប្រញាប់ប្រញាល់ថតរឿង “Lhom Pud Parn Dao” ត្រៀមចាក់បញ្ចាំងក្នុងឆ្នាំនេះដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Toey បង្ហាញម៉ូដសក់ថ្មី មហាជនសរសើរសម្រស់នាងភ្លូកទឹកភ្លូកដី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


