ជីវិតកម្សាន្ដ
កម្រឃើញ! Kim Tae Hee បង្ហាញសម្រស់ក្មេងជាងវ័យនៅអាយុ ៤៣ ឆ្នាំ
បន្ទាប់ពីរៀបការជាមួយ Rain តារាសម្ដែង Kim Tae Hee បានជ្រើសរើសដកថយពីវិស័យសិល្បៈដើម្បីផ្ដោតលើការមើលថែគ្រួសារតូចរបស់នាង ខណៈមកដល់ពេលនេះ គូស្នេហ៍មានកូនស្រី២នាក់ហើយ។

ទោះជាយ៉ាងណាក៏ដោយ ជំនួសឲ្យការផ្សព្វផ្សាយរូបរាងរបស់កូនពួកគេជាសាធារណៈ ពួកគេបានព្យាយាមលាក់បាំង និងការពារគ្រប់រូបភាពរបស់កូនស្រីទាំងពីរ។ ថ្មីៗនេះ នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង Kim Tae Hee បានបង្ហាញរូបភាពស្និទ្ធស្នាលដល់ទស្សនិកជន។ បើក្រឡេកមកមើលរូបភាពចុងក្រោយរបស់តារាស្រីរូបនេះ ទស្សនិកជនជាច្រើនស្ទើរតែមិនជឿថានាងមានអាយុ ៤៣ ឆ្នាំទៅហើយ។
មិនត្រឹមតែចែករំលែករូបភាពជីវិតប្រចាំថ្ងៃប៉ុណ្ណោះទេ តារាស្រីរូបនេះក៏បានបន្ថែមយ៉ាងសប្បាយចិត្តថា “យូរហើយអត់អីទេ កន្លងមកខ្ញុំផ្ដោតតែលើជីវិតប្រចាំថ្ងៃទៅថ្ងៃមុខនឹងលេចមុខជាមួយរូបថតថ្មី ការងារថ្មី ដូច្នេះហើយ ខ្ញុំគ្រោងនឹងបង្ហោះរូបភាពឲ្យបានញឹកញាប់ ចាប់ពីពេលនេះតទៅ ខ្ញុំថតរូប Selfie ម្ដងម្កាល ហើយបង្ហោះព្រោះពេញចិត្ត ហាហាហា”។

យ៉ាងណាមិញ នៅក្នុងផ្នែកបញ្ចេញមតិ អ្នកគាំទ្រភាគច្រើនរំភើបចិត្តយ៉ាងខ្លាំងចំពោះទង្វើចុងក្រោយរបស់ Kim Tae Hee ។ មិនតែប៉ុណ្ណោះ សម្រស់ដ៏ស្រស់សោភារបស់នាង បានធ្វើឲ្យទស្សនិកជនជាច្រើនបញ្ចេញមតិជាបេះដូង ស្របពេលដែលអ្នកខ្លះក៏សរសើរថា ត្បិតថាមានវ័យ៤៣ឆ្នាំតែសម្រស់នៅតែចែងចាំងមិនណាឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Lee Seung Gi ចាយលុយជាង ១០ ម៉ឺនដុល្លារ ដើម្បីរៀបចំអាពាហ៍ពិពាហ៍
ចុចអាន៖ភរិយារបស់តួឯកប្រុសរឿង “មនុស្សកញ្ជ្រោង” ទម្លាយពីប្រភពមកុដពាក់ក្នុងថ្ងៃមង្គលការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


