Connect with us

ជីវិតកម្សាន្ដ

ហេង នរកក្កដា ៖ កម្ពុជា ជាប្រទេសអច្ឆរិយបំផុត សំបូរទៅដោយប្រាសាទបុរាណដ៏ល្អឯក គ្មានពីរ លើលោក

បានផុស

នៅ

តារា​សម្ដែង​ប្រុស​សង្ហា​សម្បូរ​សាច់ដុំ​លោក ហេង នរក​ក្កដា ទោះបី​អាជីព​សិល្បៈ​មាន​ភាព​ស្ងប់ស្ងាត់​អំឡុង​ពេល​មួយ​រយៈ​ចុង​ក្រោយ​នេះ​បន្តិច​មែន តែ​ភាព​ល្បីល្បាញ​របស់​លោក​កន្លងមក​នៅតែ​ដក់​ជាប់​បេះដូង​អ្នកគាំទ្រ​គ្រប់​មជ្ឈដ្ឋាន​មហាជន​ទូទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​មុន​នេះ លោក ហេង នរកក្កដា ស្រាប់តែ​ចេញ​មក​និយាយ​ប្រាប់​ទៅកាន់​ពិភពលោក​ថា កម្ពុជា គឺជា​ប្រទេស​អច្ឆរិយ​បំផុត និង​សំបូរ​ទៅ​ដោយ​ប្រាសាទ​បុរាណ​ដ៏​ល្អ​ឯក​គ្មាន ២ លើ​លោក។ លោក​បញ្ជាក់​ថា ប្រសិន​បើ​មាន​ជនបរទេស​ណាមួយ​សួរ​សំនួរ​ពាក់ព័ន្ធ​នឹង កម្ពុជា លោក​ក៏​នឹង​ឆ្លើយ​បែបនេះ។

តារា​សម្ដែង​លោក នរក​ក្កដា បាន​លើក​ឡើង​ថា «ប្រសិន​ជា​មាន​ជនបរទេស​មក​សួរ​ខ្ញុំ​ថា តើ​ប្រទេស​អ្នក​មាន​អ្វី​ដែល​អស្ចារ្យ​ខ្លះ​? ខ្ញុំ​នឹង​តប​ទៅ​គេ​វិញ​ថា ប្រទេស​ខ្ញុំ​គឺជា​ប្រទេស​មាន​វ័យ​ចំណាស់ និង​ជា​កន្លែង​ដែល​អច្ឆរិយ​បំផុត​ក្នុងចំណោម​បណ្ដា​ប្រទេស​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក ព្រោះ​ប្រទេស​ខ្ញុំ​សំបូរ​ទៅ​ដោយ​ប្រាសាទ​បុរាណ​ដ៏​ល្អ​ឯក​គ្មាន ២ លើ​លោក»។

ការ​លើក​ឡើង​របស់​តារា​ប្រុស​លោក ហេង នរក​ក្កដា ខាង​លើ​នេះ មិន​ត្រឹមតែ​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន​នោះ​ទេ ថែមទាំង​ទទួល​បាន​ការ​សរសើរ​សម្រាប់​ការ​ចូលរួម​ផ្សព្វផ្សាយ​នូវ​វប្បធម៌ និង​អរិយធម៌​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​ទៅកាន់​ពិភពលោក​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម