Connect with us

ជីវិតកម្សាន្ដ

កាន់តែកៀកថ្ងៃសម្រាលកូន ភិរិយាសេដ្ឋី Note បញ្ចេញរូបថតបង្ហាញក្បាលពោះកាន់តែខ្ទាត

បានផុស

នៅ

តារាសម្ដែង Patricia Good និងស្វាមី Note Wiset បានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុននាពេលថ្មីៗនេះ មុនពេលភរិយាសម្រាលកូនដំបូង​​ ដល់ថ្នាក់​ទស្សនិកជនសរសើរ​សម្រស់នាងថាជាអ្នកម្ដាយ​ថ្មីថ្មោងដែល​​ស្អាត​បំផុតនាសម័យនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួន Patricia Good បាន​បង្ហោះ​រូបភាព​ដ៏​ស្រស់​ស្អាត​ក្នុង​នាម​ជា​ម្ដាយកូនដំបូង​ ដោយស្លៀក​រ៉ូប​ពណ៌​ខ្មៅបង្ហាញក្បាលពោះកាន់តែខ្ទាតធំជាងមុន​ ខណៈរូបថតនេះត្រូវបាន​ថតនៅពេលដែលនាងមានផ្ទៃពោះប្រាំពីរខែ​ អមនឹងខេបសិនយ៉ាងខ្លីពីទឹកដីជប៉ុនថា “ការថតសម្ភពតូចមួយ​ដើម្បីអបអរថា តើ​យើងបានមកដល់ឆ្ងាយ #28weekspregnant #babygirl #bumpdate” ។

ជាមួយគ្នានេះដែរ ​រូបថតមួយសន្លឹករបស់​ Patricia Good ត្រូវអ្នកគាំទ្រចូលមក Like និង Comment ពីសម្រស់របស់នាងយ៉ាងច្រើន អ្នកខ្លះនាងកាន់តែស្អាតលើសមុនទៀត។ ក្នុងនោះក៏មានអ្នកជូនពរតួឯកស្រីក្នុងរឿង “សត្រូវមិត្ត”​ សូមឲ្យសុចសប្បាយទាំងម្ដាយនិងកូន។ ជាពិសេសគ្រប់គ្នាកំពុងតែរង់ចាំំមើលមុខមាត់របស់កូនស្រីដំបូងរបស់សេដ្ឋី Note និង Patricia ថែមទៀតផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ឈុតរបស់ Engfa ក្នុងកម្មវិធី Miss Grand ថៃ ផ្អើលឆាកបង្ហាញម៉ូដ ព្រោះតែសិចស៊ីនិងស្ដើងខ្លាំងពេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម