ជីវិតកម្សាន្ដ
ទោះមានឈ្មោះជាស្ដ្រីមេម៉ាយ តែតារាទាំង៥ដួងនេះ លេងខ្លួនមិនចាញ់ក្រមុំ
ចាប់អារម្មណ៍ទៅមើលតារាស្រីរបស់ខ្មែរប៉ុន្មានដួងខាងក្រោមនេះ ថ្វីត្បិតតែបច្ចុប្បន្នពួកគាត់បានជួបប្រទះនូវរឿងរ៉ាវអាស្រូវបែកបាក់ស្នេហ៍ឈឺចាប់យ៉ាងណាក្តី តែតារាស្រីទាំងនោះហាក់គ្មានអ្វីខ្វាយខ្វល់ឬបណ្ដែតបណ្ដោយខ្លួនឲ្យបាក់ស្រុតប្រជាប្រិយភាពនិងការគាំទ្រឡើយ។
ផ្ទុយមកវិញតារាស្រីដែលមានឈ្មោះជាស្រី្តមេម៉ាយទាំងនេះ បែរជាប្រែក្លាយខ្លួនជាអ្នកម្តាយឬមនុស្សដ៏រឹងមាំបំផុត។ មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែពិសេសនិងចាប់អារម្មណ៍ខ្លាំងទៀតនោះ គឺពួកគាត់ខំធ្វើខ្លួនសប្បាយៗជាមួយការថែរក្សារូបសម្ផស្សស្រស់ស្អាត មិនចាញ់ក្រមុំឬតារាៗស្រីឯទៀតឡើយ។ ជាក់ស្តែងមានតារាស្រីប៉ុន្មានដួងដូចខាងក្រោមនេះ។
១. អ្នកមេម៉ាយរូបស្រស់ សុខ ស្រីនាង គិតរហូតមកទល់ពេលនេះ ចំណងស្នេហារវាងនាងនិងអតីតស្វាមីរួមអាជីពសិល្បៈដូចគ្នា គឺបានចែកផ្លូវគ្នាដើរ មានរយៈពេលយូរឆ្នាំហើយ ខណៈពេលនេះនាងនៅមិនទាន់មានតម្រុយចូលរោងការជាមួយបុរសណាម្នាក់ឡើយ។


២. តារាចម្រៀង ទូច ស្រីល័ក្ខ ក្រោយពេលសាងសុភមង្គលស្នេហាជាមួយអតីតស្វាមីជនជាតិបរទេស មានរយៈពេលយូរឆ្នាំរហូតទទួលបានចំណងដៃកូន ប្រុសម្នាក់យ៉ាងស្រស់ស្អាតនោះ ក៏ស្រាប់តែជីវិតស្នេហារបស់នាងនឹងស្វាមីឈានដល់ផ្លូវបែកបាក់ក្រោម ហេតុផលមានជនទី៣ចូលជ្រៀតជ្រែកបំបែកបំបាក់ស្នេហ៍។


៣. អ្នកនាង ភិន សុដាលីស គឺតារាស្រីរូបនេះ ក៏បានជួបប្រទះរឿងរ៉ាវអាស្រូវបែកបាក់ស្នេហ៍ផងដែរ កាលពីអំឡុងពេកប៉ុន្មានឆ្នាំមកនេះ។ ចំពោះការបែកបាក់នោះ ក៏បានបន្សល់ទុក្ខនូវចំណងដៃកូនស្រីដ៏ស្រស់ស្អាតម្នាក់ ដែលសព្វថ្ងៃកំពុងរស់នៅយ៉ាងមានសេចក្តីសុខជាមួយនាង ផងដែរ។


៤. អ្នកនាង ឆៃ លីដាឡែន ក៏ជាតារាស្រីខ្មែរមួយរូប ដែលបានជួបនូវរឿងរ៉ាវបែកបាក់ស្នេហាជាមួយអតីតស្វាមីវ័យប្រហែលគ្នា ផងដែរ ក្រោយរៀបការពេញច្បាប់រហូតទទួលបានចំណងដៃកូនប្រុសម្នាក់។ ប៉ុន្តែដោយការរស់នៅមិនចុះសម្រុងនឹងគ្នា ទើបឈានដល់ការលះលែងផ្តាច់សង្វាក់ជាប្តីប្រពន្ធ។


៥. ណូម័រ គឺជាតារាសម្ដែងនិងជាពិធីការនីរូបស្រស់ ដែលមានឈ្មោះពិតថា អន រ៉ាស៊ីសុមេត្តា អ្នកនាងក្រោយពេលរៀបការបានប្រមាណជា៥ខែ ក៏បានប្រកាសដំណឹងលែងលះជាមួយអតីតស្វាមី ដែលស្ថិតក្នុងចង្កោមសិល្បៈដូចគ្នា។ ប៉ុន្តែចំណងអាពាហ៍ពិពាហ៍របស់នាង ពុំមានចំណងដៃកូនបន្សល់ទុកជាអនុស្សាវរីយ៍ឡើយ។


ជាការពិតណាស់ សម្រាប់រឿងរ៉ាវដៃគូជីវិតស្នេហា កុំថាឡើយបុគ្គលដែលស្ថិតក្នុងរង្វង់អ្នកសិល្បៈឬមជ្ឈដ្ឋានមហាជនខាងក្រៅ ពោលគឺឲ្យតែការរួមរស់យកគ្នាជាប្តីប្រពន្ធដោយពុំមានការយល់ចិត្តផ្តល់សេចក្តីសុខឬសាងសុភមង្គលយូរអង្វែងនោះ គឺរមែងនាំមកនូវការជួបរឿងបែកបាក់គ្នា៕
អត្ថបទ៖ ចាន់រ៉ា

-
ចរាចរណ៍២០ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់