កីឡា
ដឹងអត់ Ronaldo ឲ្យលុយមិត្តស្រីចាយ មួយខែប៉ុន្មាន?
ជាមួយនឹងចំណូលកប់ក្ដោង ពីការលេងកីឡា និងការផ្សាយជាពាណិជ្ជកម្មនានា CR7 បានផ្តល់ឱ្យមិត្តស្រីជាទីស្រឡាញ់នូវទឹកប្រាក់ជាង ១ម៉ឺនអឺរ៉ូ ដើម្បីឱ្យនាងចំណាយមើលថែកូនៗជារៀងរាល់ខែ។

ថ្វីត្បិតមិនទាន់រៀបការជាផ្លូវការ ប៉ុន្តែ Ronaldo និងមិត្តស្រីរស់នៅប្រៀបបាននឹងប្តីប្រពន្ធ ហើយ Georgina គឺជាមេផ្ទះដែលមើលការខុសត្រូវទាំងអស់នៅក្នុងគ្រួសារ។ ដោយមានកូន ៥នាក់នៅក្នុងបន្ទុក នាងត្រូវរ៉ាប់រងសឹងគ្រប់យ៉ាងមិនថាជូនកូនទៅសាលា ជូនទៅកន្លែងហាត់កីឡា ព្រមទាំងចម្អិនអាហារសម្រាប់ពួកគេទៀតផង។

ដូចគ្រួសារដទៃទៀតដែរ Ronaldo គឺជាអ្នករកប្រាក់ចំណូលដ៏សំខាន់ជាងគេរបស់គ្រួសារ និងចេញថ្លៃចំណាយដ៏សន្ធឹកសន្ធាប់ប្រចាំខែ។ កីឡាកររបស់ Manchester United រូបនេះ បច្ចុប្បន្នគឺជាតារាដែលរកចំណូលបានច្រើនជាងគេលំដាប់ទី២ ក្នុងពិភពលោក ដូច្នេះហើយវាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលគ្រួសាររបស់លោករស់នៅយ៉ាងបរិបូរណ៍ និងប្រណីតខ្លាំង។

យោងតាមសារព័ត៌មានលោកខាងលិច Ronaldo តែងតែផ្តល់ឱ្យ Georgina នូវចំនួនទឹកប្រាក់ដ៏ធំប្រចាំខែ រហូតដល់ ១ម៉ឺនអឺរ៉ូ (ជាង ១០៧,០០០ ដុល្លារអាមេរិក) ដើម្បីផ្គត់ផ្គង់ការចំណាយក្នុងផ្ទះ និងថែរក្សាគ្រួសារធំមួយនេះ។

ប្រភពជាច្រើនបានឱ្យដឹងថា ទោះបី Georgina ជាម្ដាយចុងក៏ដោយ ក៏នាងស្រឡាញ់កូនស្មើៗគ្នា និងមើលថែពួកគេបានយ៉ាងល្អ។ ជាក់ស្ដែងកូនប្រុសទី១ Cristiano Ronaldo Jr បានអបអរជ័យជម្នះរបស់ខ្លួនដោយសរសេរអក្សរ G នៅលើគ្រាប់បាល់ ដែលជាអក្សរទីមួយនៃឈ្មោះរបស់ Georgina ទៀតផង។

ក្រៅពីការងារផ្ទះ និងមើលថែកូន Georgina ក៏មានអាជីពផ្ទាល់ខ្លួន ដោយនាងអាចរកប្រាក់បានរាប់សិបលានដុល្លារឯណោះ។ យោងតាមការគណនាដោយសារព័ត៌មាននានា ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់តារាម៉ូឌែលរូបនេះ មានដល់ទៅ ១០លានដុល្លារអាមេរិក ហើយដោយសារមានអ្នកតាមដានជាង ៣៨លាននាក់ នៅលើបណ្តាញសង្គម IG រូបថតនីមួយៗដែលនាងបង្ហោះ អាចប្រមូលចំណូលមកវិញបានយ៉ាងច្រើនផងដែរ៕










ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិត្តស្រី Ronaldo ធ្វើរឿងមួយពេលចូលរួមកម្មវិធី Cannes ថ្ងៃមុន មហាជនចំហមាត់ធ្លុង
ចុចអាន៖ ពេលស្គាល់ប្រវត្តិច្បាស់ ទើបដឹងថា កូនស្រី Jonny Depp ជាមនុស្សមិនធម្មតា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


