ជីវិតកម្សាន្ដ
សាន ផានិត ទម្លាយការពិតឧកញ៉ា ជា សារ៉ន ជានរណា?
ប៉ុន្មានថ្ងៃនេះឃើញថា រឿងរ៉ាវលោកឧកញ៉ា ជា សារ៉ន បានក្លាយជាប្រធានបទក្តៅ និងផ្ទុះខ្លាំងនៅលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងការវិនិយោគដីឡូត៍ ខណៈមានប្រជាពលរដ្ឋជាច្រើនគ្រួសារក្លាយជាជនរងគ្រោះដោយសារការដាក់លុយវិនិយោគជាមួយក្រុមហ៊ុនឧកញ៉ារូបនេះ។

ទន្ទឹមគ្នា នៃរឿងរ៉ាវនេះកំពុងផ្ទុះការចាប់អារម្មណ៍ ស្រាប់តែតារាចម្រៀងលោក សាន ផានិត បានចេញមកទម្លាយការពិតអតីតកាលរបស់លោក ជា សារ៉ន ធ្លាប់ជាសង្ឃនៅវត្តមួយ នៃខេត្តកំពត។

លោក សាន ផានិត បានលើកឡើងថា «ឧកញ៉ាម្នាក់នេះ ធ្លាប់ធ្វើព្រះចៅអធិការវត្តនៅវត្ត “ល្បើក” ស្រុកឈូក ខេត្តកំពត បានដើរបោកពលរដ្ឋរាប់រយគ្រួសារ មុខរបរប្រឡាក់ឈាមរាស្ត្រទៅហើយ ចុះទម្រាំតែឧកញ៉ាខ្លះចេញពីក្មេងពាលមិនទាន់ជ្រុះពន្លៃពីលើក្បាល បានសាងស្នាអ៊ីគេនុងជូនជាតិ»។

តារាចម្រៀងលោក សាន ផានិត និយាយទៀតថា «ខ្លះចេញពីត្រកូលអភិជន ឪម៉ែមានលុយស្រាប់ និងកត្តាផ្សេងៗគរដូចភ្នំ (២៨០០ នាក់ផ្លាយ) តែត្រឹមម្សៅប៉ាតមុខ និងកាំភ្លើងបាញ់ទឹកចូលឆ្នាំក៏គ្មាន ឧកញ៉ាណាមួយផលិតវាចេញក្នុងស្រុកបានដែរ ចេញតែដីឡូត៍ ផ្ទះល្វែងងាយៗ ជាន់កគ្នានឹង។ ទទួលស្គាល់ឧកញ៉ាខ្លះក៏គេល្អ មានទាំងដាក់ឈ្មោះដងផ្លូវ តាម Google ទៀត»។

លោក សាន ផានិត លើកឡើងបន្ថែមថា «មិនអត់ប្រយោជន៍ទាំងអស់នោះទេ តែសម្រាប់ខ្ញុំ ឧកញ៉ាភាគច្រើនវាគ្មានតម្លៃអ្វីឡើយ កុំឡើយសូម្បីតែយកមកប្រៀបធៀប សូមទោសផង»។

សូមជម្រាបដែរថា លោកឧកញ៉ា ជា សារ៉ន ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពតរាប់រយគ្រួសារ បានផ្ទុះការតវ៉ាយ៉ាងខ្លាំង ពាក់ព័ន្ធករណីចាញ់បោកឧកញ៉ារូបនេះ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ