ជីវិតកម្សាន្ដ
T.O.P សមាជិក BIGBANG ចែករំលែករូប Selfie មុនធ្វើដំណើរទៅឋានព្រះច័ន្ទ
T.O.P សមាជិកក្រុម BIGBANG ចែករំលែកនិងបង្ហាញព័ត៌មានថ្មីៗក៏ដូចជារូបថត Selfie ខ្លះៗ មុនពេលលោកធ្វើដំណើរទៅកាន់ឋានព្រះច័ន្ទនាពេលខាងមុខ ជាមួយមហាសេដ្ឋីជប៉ុន និងសហគ្រិនជប៉ុន Yusaku Maezawa ។

នៅថ្ងៃទី ២៧ ខែមេសា T.O.P បានបង្ហោះរូបថតនៅលើ Instagram រួមជាមួយនឹងចំណងជើងថា “SUGAR KINGDOM” នៅក្នុងរូបថតដែលបានបង្ហោះនោះតារាចម្រៀងនិងរ៉េបរូបនេះវ៉ែនតានៅពេលលោកឈរនៅមុខគ្រាប់រ៉ុក្កែតផ្ទុកមនុស្សទៅលំហអាកាស។ វាហាក់បីដូចជាតារាប្រុសកំពុងបង្ហាញពីក្តីរំភើបរបស់គាត់ សម្រាប់ការធ្វើដំណើរទៅឋានព្រះច័ន្ទនាពេលខាងមុខរបស់លោកនៅមុខគា្រប់រ៉ុក្កែត ។

ថ្មីៗនេះ T.O.P បានក្លាយជាអ្នកចូលរួមនៃគ្រោង”Dear Moon”របស់មហាសេដ្ឋីជប៉ុន Yusaku Mae zawa ដែលជាបេសកកម្មឯកជនដំបូងគេ ទៅកាន់ឋានព្រះច័ន្ទដែលមានបេក្ខជនជាងមួយលាននាក់។ ក្រៅពី T.O.P គ្រោង“Dear Moon” បានជ្រើសរើសក្រុមសិល្បករ ៨ នាក់មកពីប្រទេសនានានិងវិស័យផ្សេងៗ រួមទាំងឌីជេ/ផលិតករ អ្នកថតរូប អ្នកផលិតឯកសារ តារាសម្តែង តន្ត្រីករ /YouTuber និងច្រើនទៀត។

យ៉ាងណាមិញ T.O.P នឹងក្លាយជាសិល្បៈកូរ៉េដំបូងគេដែលបានធ្វើដំណើរទៅឋានព្រះច័ន្ទជាមួយនឹងក្រុមសិល្បករ ៨ នាក់ផ្សេងទៀតសម្រាបគម្រោង ‘dearMoon’ ដែលជាបេសកកម្មដឹកនាំដោយលោក Maezawa ផ្ទាល់ក្នុងភាពជាដៃគូជាមួយ SpaceX របស់លោក Elon Musk ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Katy Perry ទទួលការអញ្ជើញឲ្យសម្ដែងក្នុងពិធីឡើងគ្រងរាជ្យរបស់ស្តេច Charles
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


