ជីវិតកម្សាន្ដ
វណ្ណដា រំភើបស្ទើរស្រក់ទឹកភ្នែក ខណ: វណ្ណថាន ក៏ថា បេះដូងរំភើបខ្លាំងក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេម
ជាការពិតនៅក្នុងកម្មវធីបើកព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២បានប្រព្រឹត្តិទៅយ៉ាងរលូន និងអស្ចារ្យបំផុតជាមួយការបង្ហាញផ្ទាំងទស្សនីយភាពព្រមទាំងការសម្តែងដ៏កក្រើកពីសំណាក់តារាចម្រៀងល្បីៗប្រចាំប្រទេសដើម្បីអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា។

រឿងដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ ក្រោយចប់ការសម្តែងក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឃើញមានតារាចម្រៀងល្បីៗរបស់ខ្មែរជាច្រើនដួងបានសម្តែងអារម្មណ៍ដ៏រំភើបរៀងៗខ្លួនដែលបានចូលរួមសម្តែងនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

ដោយឡែកបើងាកទៅមើលតារាចម្រៀងរ៉េបលោក វណ្ណដា និង វណ្ណថាន ឯណ្ណេះវិញគឺអ្នកទាំង២មិនខុសគ្នាប៉ុន្មានជាមួយតារាចម្រៀងប្រុស-ស្រីល្បីៗឯទៀតទេ ដោយក្នុងនោះ វណ្ណដា និយាយថា លោកស្ទើរទប់ទឹកភ្នែកមិនជាប់នៅក្នុងព្រឹត្តការណ៍ដ៏អស្ចារ្យនេះ។ ចំណែកលោក វណ្ណថាន ក៏បានសម្តែងក្តីរំភើបខ្លាំងចេញពីបេះដូងផងដែរ។

វណ្ណដា បានលើកឡើងថា បើនិយាយពីអារម្មណ៍ពិតថ្ងៃបើកSEA GAME លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ គឺលោកបានចូលរួមសម្តែង និងទស្សនាដោយផ្ទាល់ពិតជាមានមោទកភាពបំផុតក្នុងនាមជាកូនខ្មែរស្ទើរស្រក់ទឹកភ្នែក និងមិនចង់ព្រិចភ្នែកនៅពេលបានទស្សនាផ្ទាល់នៃទិដ្ឋភាពដ៏កម្រមួយនេះ។ រីឯ វណ្ណថាន បាននិយាយដែរថា ស្នាមញញឹមនិងបេះដូងដែលពួកគេបានចូលរួមការបើកព្រឹត្ដិការណ៍ សុីហ្គេម លើកទី៣២ឆ្នាំ២០២៣។ អរគុណអ្នកទាំងអស់គ្នាសម្រាប់សម្លេងស្រែកហ៊ោគាំទ្រដ៏អស្ចារ្យ។

សូមជម្រាបថា ព្រឹត្តិការណ៍ស៉ីហ្គេមនាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលពលរដ្ឋកម្ពុជាបានរង់ចាំអស់រយៈពេល៦៤ឆ្នាំមក។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបពិតជាមានមោទនភាព និងក្ដីរំភើបបំផុតនៅពេលឃើញទិដ្ឋភាពដ៏អស្ចារ្យជាប្រវត្តិសាស្ត្រមិនដែលមានពីមុនមកនេះ។

ទិដ្ឋភាពនៃពិធីបើកព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២(12th ASEAN Para Games )នារាត្រីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺបានឆក់យកបេះដូងប្រជាពលរដ្ឋប្រតិភូកីឡាគ្រប់បណ្ដារប្រទេស ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ទស្សនាមិនដាក់ភ្នែកនូវការរៀបចំ និងការសម្ដែងដ៏អស្ចារ្យរបស់សិល្បករ សិល្បការិនី ដែលបានបង្ហាញនូវប្រវត្តិដ៏រុងរឿងផូរផង់របស់បុព្វបុរសដូនតាខ្មែរនាសម័យកាលបុរាណ និងភាពរីកចម្រើននាសម័យកាលបច្ចុប្បន្ននេះ៕
អត្ថបទ៖ ចាន់រ៉ា




-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


