ជីវិតកម្សាន្ដ
សំលៀកបំពាក់រចនាម៉ូដដោយ Jennie លក់អស់ភ្លាមៗ ត្រឹមរយៈពេលប៉ុន្មាននាទី
ម៉ូដសំលៀកបំពាក់ចុងក្រោយរបស់ម៉ាកយីហោ Calvin Klein ដែលមានការចូលរួមសហការណ៍រចនាម៉ូដពី Jennie សមាជិក Blackpink លក់ដាច់ភ្លាមៗ បន្ទាប់ពីបើកដំណើរការបានតែប៉ុន្មាននាទីនៅលើគេហទំព័រផ្លូវការ ហើយគេហទំព័ររបស់ក្រុមហ៊ុនបានគាំងដោយសារតែមានអ្នកទិញច្រើនពេក ។

កាលពីថ្ងៃទី ១០ ខែឧសភា យីហោ Calvin Klein បានរៀបចំព្រឹត្តិការណ៍ណែនាំការប្រមូលផ្តុំម៉ូដសំលៀកពាក់ថ្មីៗនិងចុងក្រោយគេបង្អស់ ដោយបានភ្ជាប់ជាមួយទូតសុឆន្ទៈសកល Jennie សមាជិក Blackpink ដែលប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ ព្រឹត្តិការណ៍នេះបានទាក់ទាញប្រព័ន្ធ ផ្សព្វផ្សាយ និងការចាប់អារម្មណ៍ពីសាធារណជន ជាមួយនឹងវត្តមានរបស់ទូតសុឆន្ទៈសកលល្បីៗទាំងពីរូបរបស់ម៉ាកយីហោនេះ Jennie និង Jungkook ព្រមទាំងភ្ញៀវរាប់រយនាក់ទូទាំងអាស៊ី អឺរ៉ុប-អាមេរិក ។


នេះជាព្រឹត្តិការណ៍ពិសេសមួយសម្រាប់ Jennie ដែលជាលើកដំបូងរបស់នាងដែលក្លាយជាអ្នករចនាម៉ូដ Calvin Klein។ តារាស្រីរូបនេះបានសហការជាមួយម៉ាកយីហោដើម្បីរចនាម៉ូដសំលៀកបំពាក់ដែលមានកំណត់ រួមទាំងផលិតផលជាច្រើនប្រភេទដូចជា ខោ ខោខូវប៊យ អាវ អាវយឺត អាវយឺត សំពត់ជាដើម ដែលជាការរចនាតាមស្ទីលច្នៃប្រឌិតរបស់ Jennie ។

យីហោ Calvin Klein បានដាក់ លក់ជាផ្លូវការនូវម៉ូដសំលៀកបំពាក់ “Jennie for Calvin Klein” គួរកត់ សម្គាល់ថាបន្ទាប់ពីបើកលក់បានតែប៉ុន្មាននាទីប៉ុណ្ណោះ ម៉ូដសំលៀកបំពាក់ស្ទើរតែទាំងអស់ត្រូវបាន “លក់អស់” នៅលើគេហទំព័រផ្លូវការរបស់ Calvin Klein ។

យ៉ាងណាមិញ នៅក្នុងប្រទេស/តំបន់មួយចំនួនដូចជា កូរ៉េ ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ ហុងកុង (ចិន) គេហទំព័ររបស់ Calvin Klein បានគាំងដោយសារតែចំនួនអ្នកទស្សនាច្រើនពេក។ ប្រទេសខ្លះ ទៀតមានការលំបាកក្នុងការបញ្ជាទិញ ព្រោះគេហទំព័រមិនមានស្ថិរភាព ៕
ប្រែសម្រួល៖នាងតូច
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


