ជីវិតកម្សាន្ដ
លីវ ជីលី ប្រកាសថា នាងខិតខំក្នុងវិស័យបវរកញ្ញានេះជាលើកចុងក្រោយហើយ
កញ្ញា លីវ ជីលី កាលពីថ្មីៗនេះទើបតែឈ្នះមកុដមួយថែមទៀត ជាក្តីមោទនៈក្នុងការប្រឡង Miss Supranational Cambodai 2023។ ប៉ុន្តែសម្រាប់ជ័យលាភីក៏មានការសាទរ និងមតិមួយចំនួនទៀតហាក់មិនពេញចិត្តនាំឲ្យផ្ទុះការវែកញែក ហើយរិះគន់លើនាង។

ជាក់ស្ដែងបើតាមកត់សម្គាល់បវរកញ្ញា លីវ ជីលី ក្រោយការប្រឡងចប់កម្មវិធីខាងលើ នាងហាក់មិនសូវទទួលបានសំឡេងគាំទ្រច្រើនពីទស្សនិកជន ឬ អ្នកគាំទ្រវិស័យមួយនេះទេ នៅពេលនាងត្រូវប្រកាសក្លាយជាម្ចាស់មកុដ Miss Supranational Cambodai 2023។ ក្នុងនោះមានការលើកឡើងថា កម្មវិធីមួយនេះ ហាក់មានការលំអៀង ឬជាការប្រកាន់បក្ខពួក និងខ្សែជាដើម។

ដោយឡែកសុខៗស្រាប់តែបវរកញ្ញា លីវ ជីលី បានចេញមកប្រកាសយ៉ាងភ្ញាក់ផ្អើលថា នាងខិតខំក្នុងវិស័យបវរកញ្ញានេះជាលើកចុងក្រោយហើយ។ លីវ ជីលី បានរៀបរាប់ថា «ខ្ញុំខិតខំក្នុងវិស័យបវរកញ្ញាមួយនេះជាលើកចុងក្រោយហើយ ចំណាយទៅលើពេលវេលា ថវិកា ការតស៊ូ អត់ធ្មត់ ប្រឹងប្រែង រឹងមាំ ក្លាហាន ជម្នះគ្រប់ឧបសគ្គ គឺដើម្បីប្រជាជនកម្ពុជា និងប្រទេសកម្ពុជា គោលដៅរបស់ខ្ញុំគឺចង់ឲ្យប្រទេសខ្ញុំរីកចម្រើនគ្រប់វិស័យ»។

កញ្ញា លីវ ជីលី បានលើកឡើងទៀតថា «នេះជាផ្នត់គំនិត និងមហិច្ឆតារបស់នាងខ្ញុំ តែសូមសំណូមពរដល់បងប្អូនយើងនៅក្នុងសិល្បៈជំនាន់ក្រោយ ត្រូវចេះស្រលាញ់គ្នា រៀនបើកចិត្ត កុំឫកពាខ្មឺតមានតែឯង ត្រូវចេះស្រលាញ់គ្នា យោគយល់គ្នា រួបរួមគ្នា ចែករំលែកបទពិសោធន៍ជូនគ្នាទៅវិញទៅមក ហើយយើងត្រូវតែព្យាយាមធ្វើជាទឹកកន្លះកែវ ដូចពាក្យសុភាសិតមួយតែងពោលថា (ងើយស្កក ឱនដាក់គ្រាប់) ទោះថ្ងៃនេះយើងមិនជោគជ័យ នៅមានថ្ងៃក្រោយពេលដែលយើងតស៊ូ យើងនឹងទទួលបានជោគជ័យជាមិនខាន បំណងល្អពីនាងខ្ញុំ»។

គួររម្លឹកថា ម្ចាស់មកុដ Miss Grand Cambodia ២០២០ កញ្ញា លីវ ជីលី ដូចដែលមហាជន និងអ្នកគាំទ្រ បានដឹងហើយថា កាលពីកន្លងទៅ នាងបានប្រកាសចូលរួមប្រកួតកម្មវិធី Miss Supranational Cambodia២០២៣ ហើយទីបំផុតកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៣ ថ្មីៗនេះ នាងក៏បានសម្រេចក្តីស្រមៃរបស់ខ្លួនថែមទៀត គឺដណ្តើមបានជ័យជំនះដោយឈ្នះមកុដនៅក្នុងការប្រកួតមួយនេះ៕
អត្ថបទ ៖ ចាន់រ៉ា

-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


