ជីវិតកម្សាន្ដ
មកស្គាល់សេដ្ឋីវ័យក្មេងអាយុក្រោម ២០ ឆ្នាំទាំង ១០ នៅលើពិភពលោក
ភាគច្រើនមហាសេដ្ឋីដែលយើងធ្លាប់ស្គាល់មានអាយុយ៉ាងតិចណាស់ក៏ចាប់ពី ២០ ឆ្នាំឡើងទៅដែរ ហើយបើមើលពីទ្រព្យសម្បត្តិវិញនោះ ក៏កប់ក្ដោងផងដែរ ដោយសារតែសមត្ថភាព និងកេរ្តិ៍ឈ្មោះល្បីល្បាញរបស់ពួកគេ ។
ប៉ុន្តែពេលនេះ “កម្ពុជាថ្មី” នឹងនាំអារម្មណ៍ប្រិយមិត្តមកស្គាល់សេដ្ឋីវ័យក្មេងទាំង ១០ ដែលមានអាយុក្រោម ២០ ឆ្នាំវិញម្ដង ៖
១. Valentina Pinault មានទ្រព្យសម្បត្តិ ៧.១ ពាន់លានដុល្លារ
Valentina ជាក្មេងស្រីអាយុ ១៥ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងក្លាយជាក្មេងជំទង់មានជាងគេបង្អស់លំដាប់លេខ ១ ដោយសារមានម្ដាយជាតារាសម្ដែង និងឪពុកជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ ។

២. Joelle Joanie Siwa មានទ្រព្យសម្បត្តិ ២០ លានដុល្លារ
ក្មេងៗភាគច្រើនស្គាល់នាងថា JoJo Siwa ដែលល្បីខ្លាំង បន្ទាប់ពីការធ្វើវីដេអូ YouTube សម្រាប់កុមារទស្សនា បច្ចុប្បន្ននាងមានអាយុ ២០ ឆ្នាំហើយ ប៉ុន្តែ JoJo អាចរកលុយបានតាំងពីអាយុ ៩ ឆ្នាំមកម្ល៉េះ ។

៣. Charli D’Amelio មានទ្រព្យសម្បត្តិ ២០ លានដុល្លារ
ពេល Charli អាយុ ១៨ ឆ្នាំ នាងបានល្បីឈ្មោះក្នុង TikTok ដោយសារការរាំលេងកម្សាន្ត និងមានអ្នកតាមដានដល់ទៅ ១៤៩ លាននាក់ឯណោះ ។

៤. Danielle Bregoli មានទ្រព្យសម្បត្តិ ២០ លានដុល្លារ
Danielle Bregoli មានរហ័សនាមថា Bhad Bhabie នាងចាប់ផ្ដើមល្បីបន្ទាប់ពីការបង្ហាញខ្លួននៅក្នុងកម្មវិធី Dr. Phil នៅឆ្នាំ ២០១៦ មកដល់ពេលនេះ Danielle មានអាយុ ២០ ឆ្នាំគត់ ។

៥. Millie Bobby Brown មានទ្រព្យសម្បត្តិ ១៤ លានដុល្លារ
ទោះបីតួអង្គក្នុងរឿង “Stranger Things” ដែលទើបនឹងភ្ជាប់ពាក្យថ្មីៗនេះ មានអាយុ ១៩ ឆ្នាំមែន ប៉ុន្តែ Millie មានបទពិសោធន៍ការងារ ១០ ឆ្នាំមកហើយ ។

៦. Noah Schnapp មានទ្រព្យសម្បត្តិ ៣ លានដុល្លារ
តួអង្គ Will ក្នុងរឿង “Stranger Things” រូបនេះ ជាមិត្តភ័ក្ដិជាមួយ Millie Bobby Brown ។ Noah មានអាយុ ១៨ ឆ្នាំ ថែមទាំងធ្លាប់ឈ្នះពានរង្វាន់ Screen Actors Guild ទៀតផង ។

៧. McKenna Grace មានទ្រព្យសម្បត្តិ ២ លានដុល្លារ

ក្មេងស្រីវ័យ ១៦ ឆ្នាំខាងលើ ធ្លាប់សម្ដែងបានយ៉ាងតិច ៣១ រឿងតួយ៉ាងដូចជា “Crash & Bernstein, The Young and the Restless, និង Fuller House ជាដើម” ។

៨. Mia Talerico មានទ្រព្យសម្បត្តិ ១.៥ លានដុល្លារ

Mia ចាប់ផ្ដើមថតរឿងតាំងពីនៅជាទារកអាយុ ១១ ខែគឺ “Good Luck Charlie” ទើបអាចរកប្រាក់ចំណូលបានច្រើនទាំងវ័យក្មេងយ៉ាងនេះ ។

៩. Wyatt Oleff មានទ្រព្យសម្បត្តិ ១ លានដុល្លារ
Wyatt វ័យ ១៩ ឆ្នាំ ល្បីបំផុតក្នុងរឿង “I Am Not Okay With This, Guardians of the Galaxy, និង Guardians of the Galaxy Vol. 2” ។

១០. Suri Cruise មានទ្រព្យសម្បត្តិ ៥០ ម៉ឺនដុល្លារ
ម្ដាយរបស់ Suri ក្មេងស្រីអាយុ ១៧ ឆ្នាំ គឺ Katie Holmes ដែលមានទ្រព្យសម្បត្តិ ២៥ លានដុល្លារ និងឪពុកឈ្មោះ Tom Cruise ដែលមានទ្រព្យសម្បត្តិប្រហែល ៦០០ លានដុល្លារ ។

យោងតាមបញ្ជីខាងលើបង្ហាញឲ្យដឹងថា សូម្បីក្មេងៗក៏អាចក្លាយជាសេដ្ឋីដោយសមត្ថភាពបានដែរ និងមិនស្ថិតនៅលើសំណាង ឬកេរមរតកទាំងស្រុងឡើយ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ អ្នកមានឥទ្ធិពលលើអ៊ីនធឺណិតទាំង ១០ ស៊ីថ្លៃជាងគេសម្រាប់ការបង្ហោះ Instagram
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


