ជីវិតកម្សាន្ដ
មកដឹងមូលហេតុ Beyoncé មិនចោលផ្ទះចាស់ ទោះទើបតែទិញវិមានថ្មីខ្ទង់រយលានដុល្លារក៏ដោយ
Jay-Z និង Beyoncé បានទិញវិមានមួយកន្លែងនៅទីក្រុង Malibu នៃរដ្ឋកាលីហ្វ័រញ៉ា ក្រោមតម្លៃ ២០០ លានដុល្លារ ប៉ុន្តែពួកគេមិនប្ដូរទៅនៅទីនោះទេ ។

ក្រុមគ្រួសារ Beyoncé សម្រេចចិត្តបន្តរស់នៅវិមាន Bel-Air តម្លៃ ៨៨ លានដុល្លារដែលទិញក្នុងឆ្នាំ ២០១៧ ព្រោះវានៅជិតសាលាក្មេងៗ និងមិត្តភ័ក្ដិ ចំណែកឯវិមានថ្មីគ្រាន់តែជាផ្ទះលំហែប៉ុណ្ណោះ ។

ជាក់ស្ដែង Jay-Z ចង់ប្ដូរទៅនៅ Malibu ជាប្រចាំដែរ ប៉ុន្តែមិនមាននរណាដឹងឡើងថាគាត់មានបំណងលក់វិមាននៅ Bel-Air ឬអត់ ។ សម្រាប់វិមាន Malibu ដ៏ធំំនេះ មានទំហំ ២៧៨៧.០៩ ម៉ែត្រការ៉េ និងជាវិមានថ្លៃបំផុតក្នុងរដ្ឋកាលីហ្វ័រញ៉ា។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍គឺ ម្ចាស់ដើមវិមាននេះឈ្មោះ William Bell គាត់ជាអ្នកស្រលាញ់គំនូរម្នាក់ ដូច្នេះក្នុងវិមានក៏មានផ្ទាំងគំនូរតម្លៃដល់ទៅ ១ ពាន់លានដុល្លារឯណោះ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ Beyonce និងស្វាមី ទិញភូមិគ្រឹះតម្លៃ ២០០លានដុល្លារ នៅលើទឹកដី Hollywood
-
សន្តិសុខសង្គម១៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


