ជីវិតកម្សាន្ដ
Ray Stevenson តារាសម្ដែងក្នុងរឿង Thor និង Star Wars ទទួលមរណភាពនៅអាយុ ៥៨ ឆ្នាំ
លោក Ray Stevenson តារាសម្ដែងអៀរឡង់ដែលធ្លាប់បង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ធំៗដូចជា Rome, Vikings និង Dexter បានបាត់បង់ជីវិតនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ ឬ ៤ ថ្ងៃមុនខួបកំណើតរបស់គាត់មកដល់ ។

ក្រុមហ៊ុន Viewpoint ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរាយការណ៍អំពីការស្លាប់របស់ Ray Stevenson ទៅឲ្យ BBC ប៉ុន្តែមិនបានបញ្ជាក់មូលហេតុច្បាស់លាស់ឡើយ ដឹងត្រឹមថាលោក Ray ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខណៈពេលថតរឿង Cassino in Ischia លើកោះអ៊ីតាលី Ischia ប៉ុណ្ណោះ ។

ចំណែករឿងដែលលោកសម្ដែងបានការគាំទ្រខ្ពស់គឺ Thor, RRR, និង War Zone ជាដើម ក្រៅពីនោះនៅមានរឿងល្បីៗច្រើនទៀតរាប់មិនអស់ បូករួមទាំងកម្មវិធីទូរទស្សន៍ផងដែរ ។

បើនិយាយពីទ្រព្យសម្បត្តិវិញ គាត់មានចំណូលសរុប ៨ លានដុល្លារ ហើយបន្សល់ទុកកូន ២ នាក់គឺ Sebastiano Derek Stevenson និង Leonardo George Stevenson ឲ្យនៅជាមួយ Ruth Gemmell ជាម្ដាយ ឬអតីតភរិយារបស់ Ray ៕
ចុចអាន ៖ កំពូលអ្នកកីឡាកាស Billy Graham ទទួលមរណភាពនៅអាយុ ៧៩ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


