Connect with us

ជីវិតកម្សាន្ដ

បញ្ញា សិទ្ធ នាំម្ដាយត្រឡប់មកដល់កម្ពុជាវិញហើយ ក្រោយចេញទៅព្យាបាលនៅថៃ

បានផុស

នៅ

តារា​សម្ដែង​លោក បញ្ញា សិទ្ធ បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា អ្នក​ម្ដាយ​របស់​លោក​បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ បន្ទាប់ពី​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​មួយ​រយៈ ខណៈ​អាការ​ជំងឺ​ក៏​មាន​សភាព​ធូរស្រាល​ច្រើន​ជាង​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​មហាជន និង​អ្នកគាំទ្រ បង្ហាញ​ការ​អបអរ​ដែល​សុខភាព​ម្ដាយ​របស់​លោក​បាន​ធូរស្រាល​ឡើងវិញ ក្រោយ​ការ​ឧបត្ថម្ភ​ថវិកា​ដ៏​ខ្ពង់ខ្ពស់​ពី សម្ដេច​ទាំង​ទ្វេ។ លោក បញ្ញា សិទ្ធ បាន​ឲ្យ​ដឹង​ថា «ជម្រាបសួរ​បងប្អូន ថ្ងៃនេះ ខ្ញុំ និង​អ្នក​ម្ដាយ បាន​មក​ដល់​ប្រទេស​កម្ពុជា​យើង​វិញ​ហើយ»។ លោក​សង្កត់​ធ្ងន់​ថា «សាជាថ្មី​ម្ដង​ទៀត កូន​ពិតជា​ថ្លែង​អំណរ​អរគុណ​ដល់ សម្ដេច​ពុក សម្ដេច​ម៉ែ និង​បង​បង បងប្អូន​សិល្បៈ ដែល​បាន​ជួយ​ដល់​ជីវិត​ម្ដាយ​កូន​សាជាថ្មី​ម្ដង​ទៀត»។

តារា​សម្ដែង​ប្រុស​សង្ហា​រូប​នេះ​និយាយ​ទៀត​ថា «ពេលនេះ ខ្ញុំបាទ បាន​មក​បម្រើ​អារម្មណ៍​ពុក​ម៉ែ​បងប្អូន​វិញ​ហើយ និង​សូម​មក​រស់​ក្រោម​ម្លប់​សន្តិភាព​បន្ត»។ ប្រាកដ​ណាស់ តារា​សម្ដែង​លោក បញ្ញា សិទ្ធ គិត​មក​ដល់​ពេលនេះ លោក​បាន​ចាក​ឆ្ងាយ​ពី​វិស័យ​សិល្បៈ​មាន​រយៈពេល​ប្រមាណ​ជិត ២ ឆ្នាំ​ហើយ បន្ទាប់ពី​តារា​ប្រុស​រូប​នេះ​បាន​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ដើម្បី​យក​លុយ​មក​ព្យាបាល​ជំងឺ​ម្ដាយ។ ការ​បាត់​វត្តមាន​របស់​លោក បញ្ញា សិទ្ធ មួយ​រយៈ​ធំ​នេះ កន្លង​មក ក៏បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​បង្ហាញ​ការ​នឹករលឹក​ដល់​លោក​ផង​ដែរ។

សូម​បញ្ជាក់​ថា បន្ទាប់ពី​ឃើញ​ទុក្ខ​លំបាក និង​ក្តី​អាណិតអាសូរ​ដែល​លោក បញ្ញា សិទ្ធ ជា​កូន​កតញ្ញូ​ខិតខំ​ប្រឹង​រកលុយ​មក​ព្យាបាល​ម្ដាយ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៣ ម៉ឺន​ដុល្លារ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ម្ដាយ​របស់​លោក​ដែល​មាន​ជំងឺ​ធ្ងន់។

ក្រោយ​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា​ជួយ​សង្គ្រោះ​ជីវិត​ម្ដាយ​របស់ សម្ដេច​ទាំង​ទ្វេ ថ្មីៗ​នេះ លោក បញ្ញា សិទ្ធ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​អាការ​ជំងឺ​ម្ដាយ​របស់​លោក​បាន​ធូរស្បើយ​ប្រមាណ​ជាង ៧០ ភាគរយ​ហើយ។ ក្នុង​នោះ លោក​ក៏បាន​ប្រកាស​ត្រៀមខ្លួន​វិល​ចូល​សិល្បៈ និង​ឡើង​ឆាក​តន្ត្រី​ជា​លើក​ដំបូង​ទៀត​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម