ជីវិតកម្សាន្ដ
ជំនួយការរបស់ Angelababy បដិសេធពាក្យចចាមអារ៉ាមថានាងមានស្នេហា
ជំនួយការរបស់ AngelaBaby បានផ្តល់សេចក្តីថ្លែងការណ៍សង្ខេបអំពីពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាថ្មីរបស់នាង ក្រោយមានការបែកធ្លាយវីដេអូឃ្លីបមួយបង្ហាញថាតារាស្រីរូបនេះ នៅជាមួយមិនស្គាល់អត្តសញ្ញាណម្នាក់នៅលើអ៊ីនធឺណិត ។

ថ្មីៗនេះ Angela Baby កំពុងតែមានពាក្យចចាមអារ៉ាមពាក់ព័ន្ធទំនាក់ទំនងស្នេហាថ្មី បន្ទាប់ពីវីដេអូឃ្លីបមួយត្រូវបានចែកចាយពេញបណ្តាញសង្គម នៅក្នុងវីដេអូ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បង្ហាញខ្លួននៅក្នុងរថយន្តរបស់ AngelaBaby ។ ពួកគេបានទៅផ្ទះជាមួយគ្នាបន្ទាប់ពីញ៉ាំអាហារ នៅហាងហតផតមួយកន្លែង ដោយអ្នកបង្ហោះរូបនេះបានបង្ហាញថាគាត់ជាមិត្តប្រុសថ្មីរបស់ AngelaBaby ។


ប្រភពមិនបញ្ចេញឈ្មោះផ្សេងទៀតក៏បាននិយាយដែរថា បុរសរូបនេះបានបង្ហាញខ្លួនក្នុងកម្មវិធីខួបកំណើតរបស់តារាស្រីរូបនេះ។ បន្ទាប់ពីព័ត៌មានល្បីៗបានផ្សព្វផ្សាយអំពីរឿងនេះ ជំនួយការរបស់ AngelaBaby បានបដិសេធពាក្យចចាម អារ៉ាមនេះ ហើយបាននិយាយថានាងនៅលីវនិងគ្មានទំនាក់ទំនងស្នេហាទេនៅពេលបច្ចុប្បន្ននេះ ។

យ៉ាងណាមិញ ក្រោយពីលែងលះជាមួយតារាសម្ដែងចិន Huang XiaoMing តារាសម្ដែងស្រីហុងកុង រូបនេះបានផ្ដោតទៅលើចំពោះអាជីពរបស់នាង។ ក្រៅពីគម្រោងថតរឿងមួយចំនួន នាងក៏សកម្មក្នុងកម្មវិធីកម្សាន្តដូចការបង្ហាញមុខក្នុងព្រឹត្តិការណ៍ល្បីៗនៃម៉ាកយីហោ Fendi និង Tiffany & Co ក៏ដូច ជា ថ្មីៗនេះនាងបានបង្ហាញខ្លួននៅកម្មវិធី Bazaar Icons 2023 ផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Lisa នៅតែជើងខ្លាំងលេខ ១ ជាឈ្មោះមានគេស្វែងរកច្រើនលើ Google
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


