ជីវិតកម្សាន្ដ
Engfa ទម្លាយថា នាងធ្លាប់រងការគំរាមសម្លាប់ដល់ជីវិត
បវរកញ្ញា Engfa waraha បានប្រាប់ពីហេតុការណ៍អាក្រក់ដែលនាងធ្លាប់ជួបកន្លងមក ជាមួយអ្នកលេងអ៊ីនធឺណិតម្នាក់ដែលព្យាយាមបង្ហោះជេរប្រមាថនាងលើបណ្ដាញសង្គមអ៉ិនធើណេត តាមរយៈកម្មវិធី HELLO ENGFA។

រាជនីសម្រស់និយាយថា “ខ្ញុំបានជួបអ្នកគាំទ្រដែលស្ទើរតែសម្លាប់ខ្ញុំ។ គាត់ធ្វើដូចជាស្រឡាញ់ខ្ញុំខ្លាំងណាស់ ហើយមិនចង់ឲ្យយើងបំពេញជាមួយអ្នកដទៃ។ ជាញឹកញាប់ ខ្ញុំបានជួបគាត់នៅកន្លែងធ្វើការ ខ្ញុំចាំបានថាកាលណោះគាត់ប្រកាសលើបណ្ដាញសង្គមមានទាំងគ្រាប់កាំភ្លើងផងដែរ”។
ទោះយ៉ាងណានាងក៏បានជួបអ្នកគាំទ្រដដែលនោះនៅខាងមុខព្រឹត្តិការណ៍ ដូច្នេះទើប Engfa ចូលទៅសួរថាមានរឿងអី? ដំបូងគាត់មានការរើសអើង ហើយមិនស្តាប់ទាល់តែសោះ ភ្នែករបស់គាត់រឹងណាស់ នៅពេលដែលគាត់បន្តស្តាប់ ភ្នែករបស់គាត់ក៏ស្រទន់វិញ បន្ទាប់មកនាងបានឃើញគាត់ញឹកញាប់ជាងមុន ហើយគាត់បានយកផ្កាមកឲ្យនាង។ ពេលនោះ Engfa បានប្រាប់អ្នកគាំទ្រកុំធ្វើដូចជានាងជាមនុស្សចម្លែក ប្រសិនបើឃើញនាងនៅក្នុងព្រឹត្តិការណ៍ណាមួយ។ ក្រោយមកក៏លែងមានបញ្ហាអី! ហើយពេលមកដល់ចំណុចនេះ បើត្រូវប្រឡូកក្នុងពិភពសង្គមគឺពិបាកបន្តិច។ អ្នកខ្លះជេរប្រមាថដល់ឪពុកម្តាយនាង។ ប៉ុន្តែពាក្យទាំងនោះធ្វើឲ្យនាងចង់បញ្ជាក់ខ្លួនឯង ឲ្យគាត់មានអារម្មណ៍ថា នាងមិនដូចអ្វីដែលគ្រប់គ្នាគិតទេ។
នៅចុងបញ្ចប់នៃកម្មវិធី Engfa ត្រូវពិធីការនីសួរថា តើមាននរណាម្នាក់និយាយថាយើងមិនគួរបង្ហាញខ្លួនឯងទេ? នាងបានឆ្លើយថែមទៀតថា “ខ្ញុំក៏ត្រូវគេដឹកគ្រប់ពេលដែរ។ ពីថ្ងៃដំបូងរហូតដល់ថ្ងៃនេះ ពេលជួបរឿងអ្វីមួយ ខ្ញុំនឹងសម្របខ្លួនបន្តិចម្តងៗ ផ្លាស់ប្តូរបន្តិចម្តងៗ អត់ធ្មត់ខ្លាំង ពីឆ្នាំ ២០១៧ រហូតដល់សព្វថ្ងៃមិនមែនជាផ្លូវដែលពោរពេញដោយផ្កាកុលាបទេ។ ទោះបីនរណាម្នាក់គិតថាយើងមិនសក្តិសមក៏ដោយ ក៏យើងមិនអាចបង្ខំគាត់បានទេ។ ដែលខ្ញុំអាចបញ្ជាក់បានមួយជំហានៗរហូតដល់ថ្ងៃនេះខ្ញុំអាចគ្រង Miss Grand Thailand។ ស្នាដៃបន្ទាប់ពីនេះ ខ្ញុំនឹងត្រូវបញ្ជាក់ខ្លួនឯង ខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាព”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa ស្លៀកឈុតប្រពៃណីទៅធ្វើបុណ្យនៅវត្តអយុធ្យា កំពុងផ្ទុះខ្លាំងលើអ៊ីនធឺណិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


