ជីវិតកម្សាន្ដ
ថ្ងៃខួបកំណើត ! លីវ ជីលី ជូនពរខ្លួនឯងទទួលបានជោគជ័យក្នុងការប្រកួតនៅប្រទេសប៉ូឡូញ
បន្ទាប់ពីក្លាយជាម្ចាស់មកុដ Miss Supranational Cambodia 2023 ស្រីស្អាត លីវ ជីលី ពេលនេះបាននិងកំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីតំណាងឲ្យកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិនាពេលឆាប់ៗ ខាងមុខនេះ។

មុនពេលចេញទៅប្រកួត លីវ ជីលី បានត្រៀមខ្លួនរួចជាស្រេច និងធ្វើការហ្វឹកហាត់យ៉ាងសកម្មពោរពេញដោយភាពជឿជាក់ក្លាហានក្នុងនាមបវរកញ្ញាតំណាងឲ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិនាពេលនេះ។ ក្នុងនោះ ក៏មានអ្នកគាំទ្រ និងលេងបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាលើកកម្លាំងចិត្តជូនពរឲ្យ កញ្ញា ជីលី ទទួលបានលទ្ធផលល្អក្នុងការប្រកួត។

ដោយឡែកបើងាកមកចាប់អារម្មណ៍នាថ្ងៃខួបកំណើតរបស់បវរកញ្ញារូបនេះ នាងបានបញ្ចេញសារដ៏មានអត្ថន័យ ហើយក៏ជូនពរខ្លួនឯងទទួលបានជោគជ័យក្នុងការប្រកួតនៅប្រទេសប៉ូឡូញឆាប់ៗនេះដែរ។ កញ្ញា លីវ ជីលី បាននិយាយថា «រីករាយថ្ងៃខួបកំណើតរបស់នាងខ្ញុំ ០៦.០៦.២០២៣ ជូនពរខ្លួនឯងទទួលបានជោគជ័យគ្រប់ភារកិច្ច លុយចូលច្រើនៗ ជាពិសេសទៅប្រកួតនៅ Poland សូមឲ្យបានជោគជ័យ»។

បវរកញ្ញា លីវ ជីលី បាននិយាយទៀតថា «អរគុណខ្លួនឯងដែលរឹងមាំកន្លងមក ហើយជាចុងក្រោយអរគុណទៅកាន់បងប្អូនទាំងអស់ដែលជូនពរ ជីលី តាមឆាតផង ផុស Facebook ផង អរគុណខ្លាំងមែនទែនសម្រាប់ការស្រលាញ់មួយនេះ បើគ្មានការគាំទ្រ គ្មានការស្រលាញ់ពីបងប្អូន ជីលី គ្មានថ្ងៃនេះទេ»។

ជាការពិតណាស់ លីវ ជីលី គឺជាបវរកញ្ញាតំណាងកម្ពុជាដែលត្រូវបានជ្រើសរើសចូលរួមក្នុងការប្រកួតលើឆាកអន្តរជាតិ Miss Supranational2023 នៅប្រទេសប៉ូឡូញ ក្នុងឆ្នាំនេះ។ ការចេញទៅប្រកួតនេះ នឹងនាំយកប្រទេសកម្ពុជា ទង់ជាតិរបស់កម្ពុជា វប្បធម៌ និងអរិយធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជា ទៅបង្ហាញលើឆាកអន្តរជាតិផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


