ជីវិតកម្សាន្ដ
Jennie អាចលេចមុខជាតួសំខាន់ម្នាក់ ក្នុងខ្សែភាពយន្តរបស់ Marvel
កាលពីថ្ងៃទី៨ ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Dispatch បានចែករំលែកនូវពាក្យចចាមអារ៉ាមមួយថា តារាចម្រៀង Jennie សមាជិកក្រុម BLACKPINK អាចនឹងបង្ហាញខ្លួនជាតួសំខាន់ម្នាក់ក្នុងខ្សែភាពយន្តថ្មីរបស់ស្ទូឌីយោ Marvel ។

យោងតាមការចុះផ្សាយរបស់ Dispatch បានអះអាងថា Jennie អាចនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងចក្រវាល Marvel ជាតួ Seol Hee ឬកំពូលវីរនារី Luna Snow ក្នុងខ្សែភាពយន្តរឿង The Agents of Atlas ។ តួអង្គ Luna Snow ជាតួអង្គដែលមានថាមពលពិសេសពីទឹកកក ហើយនាងនឹងប្រើថាមពលពិសេសរបស់ខ្លួនដើម្បីការពារមនុស្សជុំវិញពិភពលោក ហើយ Jennie អាចនឹងបង្ហាញខ្លួនជាតួសំខាន់មួយនេះ។

តាមសេចក្តីរាយការណ៍ ដំណើរការនៃការផលិតរឿងកំពុងស្ថិតនៅក្នុងការពិភាក្សានៅឡើយ ចំណែកព័ត៌មានផ្លូវការមិនទាន់មានការបញ្ជាក់ពី Jennie ឬស្ទូឌីយោ Marvel នោះទេ៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ បញ្ចាំងភាគដំបូង ខ្សែភាពយន្តរបស់ Jennie ទទួលមតិមិនពេញចិត្តលើឈុតអាសអាភាស
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


