ជីវិតកម្សាន្ដ
Treat Williams បាត់បង់ជីវិតនៅវ័យ ៧១ ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍
តារាសម្ដែងអាមេរិក Treat Williams ជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ ២០២៣ នៅ Dorset រដ្ឋ Vermont បើយោងតាមសេចក្ដីរាយការណ៍របស់ទស្សនាវដ្ដី People ។

លោក Barry McPherson ប្រាប់ទស្សនាវដ្ដី People ថា “ Treat Williams ស្លាប់កាលពីថ្ងៃត្រង់ មានឡានបុកគាត់ពេលបត់ម៉ូតូ ។ ខ្ញុំតក់ស្លុតណាស់ គាត់ជាបុរសល្អម្នាក់ និងមានទេពកោសល្យទៀតផង” ។
និយាយពីការងារលោក Treat វិញ គាត់បានចេញមុខក្នុងរឿងភាគ “Blue Bloods” រឿង “Everwood” ជិត ១០០ ភាគ ដែលលោកដើរតួជា Dr. Andrew Brown និងសម្ដែងជា Berger ក្នុងរឿង “Hair” ប្រចាំឆ្នាំ ១៩៧៩ ។

តារាសម្ដែងអាមេរិកវ័យ ៧១ ឆ្នាំរូបនេះ ធ្លាប់ឈ្នះពានរង្វាន់ Golden Globe ដល់ទៅ ៣ ដង ដោយសារការសម្ដែងរឿង “Hair, Prince of the City, និង A Streetcar Named Desire” មិនតែប៉ុណ្ណោះលោកក៏ឈ្នះពានរង្វាន់ Emmy សម្រាប់ការងារក្នុងរឿង “The Late Shift” ឆ្នាំ ១៩៩៦ ដូចគ្នា ។


ចំណែកក្នុងគ្រួសាររបស់ Treat លោកមានភរិយាឈ្មោះ Pam Van Sant និងកូនប្រុសស្រី ២ នាក់ឈ្មោះ Gill និង Elinor ដែលធំពេញវ័យអស់ មិននៅជាបន្ទុកសម្រាប់អ្នកស្រី Pam ឡើយ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ Ray Stevenson តារាសម្ដែងក្នុងរឿង Thor និង Star Wars ទទួលមរណភាពនៅអាយុ ៥៨ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


