Connect with us

ជីវិតកម្សាន្ដ

ជា សុវណ្ណនរាហ៍ ជួបរឿងស៊យផ្ទួនៗ រត់ទៅស្រោចទឹករំដោះគ្រោះ

បានផុស

នៅ

តារា​សម្ដែង​ចាស់​វស្សា​លោក ជា សុវណ្ណ​នរាហ៍ បាន​ប្រកាស​យ៉ាង​ភ្ញាក់ផ្អើល​ថា មុន​នេះ​លោក​បាន​ជួប​រឿង​ស៊យ​ផ្ទួនៗ​គ្នា​ចំនួន ២ លើក ត្រឹមតែ​រយៈពេល​មិន​ដល់ ២ ថ្ងៃ​ផង។ បញ្ហា​នេះ​ទើប​លោក សម្រេច​ទៅ​វត្ត​ដើម្បី​សូម​ព្រះសង្ឃ​ស្រោច​ទឹកជា​ការ​រំដោះ​គ្រោះ​ចង្រៃ​នេះ​ចេញពី​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​កត់សម្គាល់​តារា​សម្ដែង​ប្រុស​សាច់ដុំ​ធំៗ លោក ជា សុវណ្ណ​នរាហ៍ ដែល​មិត្តភ័ក្ដិ​សិល្បៈ​មួយ​ចំនួន តែង​ហៅ​លោក​ថា នាយ ស្និទ្ធ កន្លងមក​លោក​តែងតែ​និយាយ​បែប​លេងសើច​ច្រើន​ទាំង​នៅ​លើ​បណ្ដាញ​សង្គម និង​នៅ​ពេល​ជួប​លោក​ដោយ​ផ្ទាល់។

ចាប់អារម្មណ៍​តារា​ប្រុស​លោក ជា សុវណ្ណ​នរាហ៍ បច្ចុប្បន្ន​សម្រាប់​ទីផ្សារ​សិល្បៈ​ក៏​កាន់តែ​ទទួល​បាន​ការ​គាំទ្រ និង​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់។ ជាមួយគ្នា​នេះ លោក ជា សុវណ្ណនរាហ៍ ធ្លាប់​បាន​បង្ហើប​ឲ្យ​ដឹង​ថា សម្រាប់​ទីផ្សារ​សម្ដែង​សិល្បៈ​ក្នុង​ឆ្នាំ ២០២៣ នេះ លោក​មាន​ភាព​មមាញឹក​ច្រើន ដោយ​ទទួល​បាន​ការងារ​សម្ដែង​ភាពយន្ត​ខ្នាត​ធំ​ជា​បន្តបន្ទាប់។

ដោយឡែក​រឿង​ដែល​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​ថែមទៀត ស្រាប់តែ​តារា​ប្រុស​រូបនេះ​បាន​ទម្លាយ​ថា លោក​បាន​ជួប​បញ្ហា​ផ្ទួនៗ ចំនួន ២ លើក ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ លោក ជា សុវណ្ណ​នរាហ៍ បាន​បង្ហោះ​សារ​ថា «យប់មិញ​វី​ស​គ្រោះថ្នាក់​ចរាចរណ៍​..​ថ្ងៃនេះ​ចត​ឡាន​ចោល​គេ​វ៉ៃ​កញ្ចក់​យក​អីវ៉ាន់​ក្នុង​ឡាន​..។​សុំ​ស្រោច​ទឹក​ឲ្យ​អស់​គ្រោះ​ចង្រៃ​ហើយ»។ តាមរយៈ​ដំណឹង​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល និង​ជូនពរ​លោក​ឲ្យ​រួច​ផុត​ពី​គ្រោះ​ចង្រៃ​ទាំងនេះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម