ជីវិតកម្សាន្ដ
បណ្ដើរគ្នាចេញក្រៅញឹក ហ្វេនសង្ស័យទំនាក់ទំនង Tono និង Nychaa អាចលើសពីមិត្ត
តារាសម្ដែង និងចម្រៀង Tono Phakin ត្រូវបានអ្នកគាំទ្រដាក់ការសង្ស័យថា កំពុងភ្ជាប់ទំនាក់ទំនងពិសេសលើសពីមិត្តជាមួយតារាសម្ដែង Nychaa Nuttanicha ក្រោយប្រទះឃើញតារាទាំងពីរបណ្ដើរគ្នាចេញក្រៅញឹកញាប់។

បន្ទាប់ពីឧស្សាហ៍ចេញញ៉ាំអាហារខាងក្រៅជាមួយគ្នា ប្រិយមិត្តពិតជាមិនអាចមិនសង្ស័យនោះទេថា Tono និង Nychaa អាចដើរលើសបន្ទាត់មិត្តភក្តិ ដោយពួកគេកំពុងបង្កាត់ភ្លើងស្នេហ៍នឹងគ្នាជាក់ជាមិនខាន។
មិនឱ្យប្រិយមិត្តមន្ទិលសង្ស័យយូរ Tono បានចេញមកនិយាយប្រាប់អ្នកកាសែតនៅក្នុងកម្មវិធីប្រគល់រង្វាន់ MAYA TV AWARDS 2023 អំពីព័ត៌មានចចាមអារ៉ាមរបស់ខ្លួន និង Nychaa យ៉ាងច្បាស់តែម្ដង។

តារាប្រុសវ័យ ៣៦ឆ្នាំរូបនេះ បញ្ជាក់ថា រវាងលោក និង Nychaa ត្រឹមតែជាមិត្តប៉ុណ្ណោះ។ ចំណែករឿងដែលថា តែងតែឃើញលោកបណ្ដើរ Nychaa ចេញក្រៅ មិនមានអ្វីប្លែកនោះទេ ព្រោះលោកនិងនាងស្និទ្ធស្នាលយូរឆ្នាំមកហើយ ពេលនាងមិនសប្បាយចិត្តលោកបបួលនាងចេញក្រៅ ហើយពេលលោកមិនសប្បាយចិត្តនាងក៏តែងតែកំដរលោកមិនដែលខាន។ ដូចកាលពីពេលលោក ហែលទឹកទន្លេមេគង្គ ដើម្បីរៃអង្គាសប្រាក់សប្បុរសធម៌អ៊ីចឹង Nychaa នៅចាំគាំទ្រ និងលើកទឹកចិត្តលោកជានិច្ច។

Tono និយាយថា “ពេលគាត់ធ្វើការស្មុគស្មាញ វិធីលួងចិត្តដ៏ល្អ គឺនាំគាត់ទៅញ៉ាំអាហារឆ្ងាញ់ៗ។ បន្ទាប់ពីជជែកគ្នា ពួកយើងទាំងពីរបានលើកទឹកចិត្តគ្នាទៅវិញទៅមក” អ្នកទាំងពីរគ្មានទំនាក់ទំនងអ្វីពិសេសលើសពីមិត្តឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ លើកដំបូង Got ចេញមុខនិយាយជាសាធារណៈ ក្រោយ Bow ចូលខ្លួនកាន់ព្រះធម៌
ចុចអាន៖ តារាសិចស៊ី Kratae និយាយថា ឈុតស្រើបស្រាលរាំលើទឹក ប៊ិះតែនឹងបាត់បង់ជីវិត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


