ជីវិតកម្សាន្ដ
Song Hye Kyo នឹងប្រឈមមុខជាមួយអតីតស្វាមី Song Joong Ki ក្នុងកម្មវិធីពានរង្វាន់ Blue Dragon 2023
ក្រោយលែងលះជាមួយ Song Joong Ki អាជីពរបស់ Song Hye Kyo កាន់តែជោគជ័យលើសមុន។បន្ទាប់ពីលេចមុខក្នុងរឿង “The Glory” តារាស្រីរូបនេះត្រូវបានជាប់ឈ្មោះជាបន្តនៅក្នុងពិធីប្រគល់ពានរង្វាន់ដ៏មានកិត្យានុភាពនៅក្នុងប្រទេសកូរ៉េ។

កាលពីពេលថ្មីៗនេះ Song Hye Kyo ត្រូវបានគេតែងតាំងក្នុងប្រភេទតារាសម្ដែងល្អបំផុតក្នុងកម្មវិធីប្រគល់ពានរង្វាន់ Blue Dragon Series លើកទី ២ ដែលជាកម្មពិធីប្រគល់រង្វាន់សម្រាប់រឿងភាគដែលបង្ហាញនៅលើ OTT។ លើកនេះ Song Hye Kyo បន្តទទួលការតែងតាំងជាតួឯកស្រី Moon Dong Eun ក្នុងរឿង “The Glory” ។
ក្នុងការប្រកួតប្រជែងលើកនេះ Song Hye Kyo ត្រូវជួបគូប្រកួតដែលមានទម្រង់លេងជាច្រើនផ្សេងទៀត។ ឈ្មោះដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺ Jeon Yeo Bin ក្នុងរឿង “Glitch” ខណៈ Song Joong Ki ក៏ទទួលបានការសរសើរពីទស្សនិកជនយ៉ាងច្រើនផងដែរ។
បន្ទាប់ពីបញ្ជីបេក្ខភាពត្រូវបានចេញផ្សាយ មតិជាច្រើនបាននិយាយថា Song Hye Kyo មានឱកាសច្រើនក្នុងការឈ្នះពានរង្វាន់នេះ។ មុននោះ នាងទទួលបាន Baeksang 2023 ដោយជោគជ័យ ដោយសារតួនាទីរបស់ Moon Dong Eun ក្នុងរឿង The Glory ។ ទោះជាយ៉ាងណាក៏ដោយក៏មានមតិថា Jeon Yeo Bin នឹងក្លាយជាគូប្រជែងដ៏ខ្លាំងមួយចំពោះតារាសម្តែងដែលមាននាមត្រកូល Song ។ ថ្វីត្បិតតែនាងមិនល្បីដូចរៀមច្បង ប៉ុន្តែនាងក៏ពូកែ សម្ដែងមិនចាញ់គ្នាដែរ។
យោងតាមព័ត៌មានដែលបានចេញផ្សាយ ពិធីប្រគល់ពានរង្វាន់ Blue Dragon Series លើកទី ២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ខែកក្កដា។ លើសពីនេះ The Glory ក៏មានវត្តមាននៅក្នុងការតែងតាំងចំនួន៥ ផ្សេងទៀតនៅក្នុងពិធីប្រគល់ពានរង្វាន់នៅឆ្នាំនេះផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ការពិតត្រូវទម្លាយ តារាកូរ៉េ Gong Yoo ជាចៅប្រុសជំនាន់ទី ៧៩ របស់អ្នកប្រាជ្ញស្រុកចិនខុងជឺ
ចុចអាន៖សម្រស់រៀមច្បង Qin Lan ក្នុងវ័យ៤៤ឆ្នាំ ក្លាយជាចំណុចចាប់អារម្មណ៍ ពេលដើរលើកម្រាលព្រំក្រហម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


