Connect with us

ជីវិតកម្សាន្ដ

YG ឆ្លើយតបជុំវិញព័ត៌មានរំសាយក្រុម BLACKPINK

បានផុស

នៅ

កាលពីប៉ុន្មានថ្ងៃមុននេះ ពាក្យចចាមអារ៉ាមដែលថា សមាជិកក្រុម BLACKPINK ប្រហែលជាមិនបន្តកុងត្រាជាមួយក្រុមហ៊ុន YG Entertainment បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺរណិតចាប់ផ្ដើមវែកញែកឥតឈប់ឈរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លុះនៅព្រឹកថ្ងៃទី១២ ខែកក្កដា ផលិតកម្ម YG Entertainment បានឆ្លើយជាមួយប្រព័ន្ធផ្សព្វផ្សាយចិន Moonhwa Ilbo អំពីការសង្ស័យថា BLACPINK នឹងរំសាយក្រុម ក្រោយចប់កុងត្រាជាមួយខ្លួន ដើម្បីជម្រះមន្ទិលសង្ស័យរបស់អ្នកគាំទ្រ។

បើតាមការអះអាងពីផលិតកម្ម YG សមាជិកទាំងបួនរបស់ BLACPINK កំពុងចរចារបន្តកុងត្រាជាមួយក្រុមហ៊ុន ហើយវាក៏កំពុងដំណើរការទៅដោយរលូនដែរ។ ចំណែកពាក្យចចាមអារ៉ាមដែលថា Lisa អាចចាកចេញពី YG ដោយសារតែនាងមិនអាចបន្តកុងត្រាថ្មី គឺជាព័ត៌មានមិនពិតនោះទេ។

អ្នកតំណាងរបស់ YG Entertainment បាននិយាយដោយត្រង់ៗថា ដំណើរការរការចចារថ្មីមានភាពជាប់គាំងពិតមែន ប៉ុន្តែមែនដោយសារសមាជិកចង់ចាកចេញនោះទេ គឺដោយសារតែទេសចរណ៍តន្ត្រី និងកាលវិភាគផ្ទាល់ខ្លួនរបស់សមាជិកក្រុមមមាញឹកពេក។

ទោះបីជាមានការឆ្លើយតបបែបនេះក្ដី ក្រុមហ៊ុន YG មិនអាចបំបែកការសង្ស័យថា ក្រុម BLACPINK អាចនឹងរំសាយបានឡើយ ហើយអ្នកគាំទ្រភាគច្រើនកំពុងសម្ដែងការព្រួយបារម្ភអំពីអនាគតរបស់តារាស្រីដ៏មានប្រជាប្រិយភាពទាំងបួនរូបនេះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តើ Lisa នឹងដើរចេញពីក្រុម BLACKPINK ដែរទេ?

ចុចអាន៖ ទើបដើរបង្ហាញម៉ូដចប់ តារាជើងចាស់ Ann Thongprasom ស្រាប់តែចូលពេទ្យវះកាត់ដុំសាច់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម