ជីវិតកម្សាន្ដ
តួប្រុសរឿង “Descendants Of The Sun” ពាក់ព័ន្ធករណីឆបោកប្រាក់ជិត ៥០លានដុល្លារ
តារាសម្តែង Jin Goo អតីតតួប្រុសក្នុងភាពយន្តភាគដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងរឿង “Descendants Of The Sun” កំពុងត្រូវគេសង្ស័យមានជាប់ពាក់ព័ន្ធករណីរឆបោកប្រាក់ប្រមាណ ៦០ពាន់លានវ៉ុន (ប្រហែល ៤៧.៤លានដុល្លារអាមេរិក) ។

ជុំវិញព័ត៌មាននេះ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ផលិតកម្ម Baro Entertainment ដែលជាអ្នកគ្រប់គ្រងរបស់តារាសម្តែង Jin Goo បានចេញមុខបដិសេដ និងបានឱ្យដឹងថា ទោះបីជាតារាប្រុសរូបនេះធ្លាប់ជួបជាមួយជនឆបោកពិតមែន ប៉ុន្តែលោកពុំចូលរួមក្នុងការបោកប្រាស់ ទោះជាតាមរូបភាពអ្វីក៏ដោយ។

ផលិតកម្ម Baro Entertainment បញ្ជាក់ម្ដងហើយម្ដងទៀតថា Jin Goo ទើបតែដឹងពីការឆបោកនេះប៉ុណ្ណោះ ហើយកន្លងមកលោកមិនបានចូលរួមក្នុងរឿងនោះទេ។ ពេលនេះរឿងពិតយ៉ាងណា នៅមិនទាន់ច្បាស់ឡើយ ខណៈតុលាការនៅពុំទាន់កោះហៅ Jin Goo ឱ្យបំភ្លឺនោះទេ។
គួរបញ្ជាក់ថា កន្លងមក TV Daily បានរាយការណ៍ថា តារាប្រុស Jin Goo មានទំនាក់ទំនងនឹងជនឆបោកប្រាក់តាមអ៊ីនធឺរណិតម្នាក់ ដោយជននោះបានបោកប្រាស់ប្រាក់ចំនួន ១១.២លានដុល្លារ ពីជនរងគ្រោះចំនួន ៦១នាក់។ បើគិតជាសំណង Jin Goo និងជនឆបោកម្នាក់នោះត្រូវសងប្រាក់ជនរងគ្រោះវិញចំនួន ៤៧.៤លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កាត់ទោសបុរសម្នាក់ឱ្យជាប់គុក ១៤ខែ ពីបទបន្លំខ្លួនជាសមាជិក BTS
ចុចអាន៖ មិនសារភាពចំៗ តែទង្វើរវាង Tono និង Nychaa បញ្ជាក់ច្បាស់ពួកគេពិតជាលើសពីមិត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


