ជីវិតកម្សាន្ដ
Zhao Liying និង Feng Shaofeng អាចនឹងរៀបការម្ដងទៀត ក្រោយម្ដាយក្មេកផ្ដល់ផ្ទះវិឡា ជាថ្នូរវិលផ្សះផ្សាជាមួយកូនប្រុស
ក្នុងចំណោមគូស្វាមីភរិយាលែងលះក្នុងប្រទេសចិន Zhao Liying និង Feng Shaofeng បានធ្វើឲ្យសាធារណជនសោកស្ដាយជាទីបំផុត។ ព្រោះថា គូស្នេហ៍នេះស្រលាញ់គ្នាខ្លាំងរហូតទទួលបានកូនប្រុសជាចំណងដៃថែមទៀត។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ បន្ទាប់ពីលែងលះគ្នាបាន ២ ឆ្នាំ អតីតគូស្វាមីភរិយារូបនេះ ស្រាប់តែជាប់ពាក់ព័ន្ធក្នុងសំណួរនៃការជួបជុំគ្នាឡើងវិញ។ ជាពិសេសក្រោយរូបភាពគូស្នេហ៍លេចមុខជាមួយកូនប្រុសពៅត្រូវបានអ្នកថតដោយសម្ងាត់។
មិនត្រឹមតែប៉ុណ្ណោះ គេហទំព័រ Sohu ក៏បានដកស្រង់ព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយហុងកុងដែលបង្ហាញថា ម្តាយរបស់ Feng Shaofeng កំពុងព្យាយាមផ្គាប់ចិត្តអតីតកូនប្រសារស្រី Zhao Liying។ យោងតាមប្រភពនេះ ចាប់តាំងពីការលែងលះពី Zhao Liying មកស្ថានភាពរបស់ Feng Shaofeng គឺអាក្រក់ណាស់។ កេរ្តិ៍ឈ្មោះមិនសូវល្អដូចពីមុនទេ ខណៈបញ្ហាផ្លូវចិត្តក៏រងផលប៉ះពាល់ច្រើនគួរសមផងដែរ។
ដូច្នេះហើយ ថ្វីត្បិតតែដំបូងឡើយ ម្តាយរបស់ Feng Shaofeng មិនពេញចិត្តនឹង Zhao Liying ប៉ុន្តែពេលនេះគាត់បែរព្យាយាមផ្គាប់ចិត្តនាង។ ប្រភពនេះបានបង្ហើបទៀតបថា ដើម្បីផ្គាប់ចិត្ត Zhao Liying ម្តាយរបស់ Feng Shaofeng បានឲ្យអតីតកូនប្រសារវីឡាតម្លៃ ១០០លានយន់(១៣,៩៣១ដុល្លារ)ជាអំណោយដើម្បីឲ្យនាងយល់ព្រមត្រលប់មករស់នៅជុំជាមួយកូនប្រុសរបស់គាត់វិញ។ ចំណែកវីឡានេះក៏ស្ថិតក្នុងឈ្មោះនាងតែម្នាក់ឯងដូចគ្នា។

ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាព័ត៌មានចចាមអារ៉ាមដែលបង្ហោះដោយអ្នកសរសេរប្លុកតែប៉ុណ្ណោះ មិនមានភស្តុតាងពិតប្រាកដទេ ហើយអ្នកខាងក្នុងក៏មិនបាននិយាយដែរ។ ជុំវិញការជួបគ្នារវាងអ្នកទាំងពីរនេះ មហាជនជាច្រើនគិតថានេះគឺដោយសារតែដំណកឈាមតែម្នាក់របស់ពួកគេទើបអតីតប្ដីប្រពន្ធនេះតែងតែងលេចវត្តមានបណ្ដើរគ្នាញឹកញាប់ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Angelababy ត្រូវគេរិះគន់ថា សម្រស់នាងមិនសមនឹងពាក់សក់ទេ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


