ជីវិតកម្សាន្ដ
អ្នកគាំទ្រប្ដឹងប៉ូលិស ព្រោះ Cardi B គប់មីក្រូហ្វូនខុសមនុស្ស
ស្ត្រីម្នាក់ដែលស្ថិតក្នុងហេតុការណ៍តារាចម្រៀងរ៉េប Cardi B គប់មីក្រូហ្វូនដាក់អ្នកជះទឹកបានឲ្យដឹងថា តាមពិតអ្នកដែលត្រូវមួយមីក្រូហ្វូនមិនមែនគាត់ឡើយ ។

កាលពីថ្ងៃ ៣០ ខែកក្កដា Cardi បានសម្ដែងនៅក្លឹបកម្សាន្ត Drai ក្នុងទីក្រុង Las Vegas ដោយសារតែអាកាសធាតុក្ដៅនាងបានអនុញ្ញាតឲ្យអ្នកចូលរួមការប្រគំតន្ត្រីជះទឹកដាក់នាង ប៉ុន្តែមាននារីម្នាក់បានជះទាំងទឹកកកទៅទៀតបណ្ដាលឲ្យ Cardi ខឹងយ៉ាងខ្លាំងក៏គប់មីក្រូហ្វូនទៅ ។
មីក្រូហ្វូនបានហោះទៅត្រូវអ្នកគាំទ្រវ័យ ២៦ ឆ្នាំម្នាក់ទាំងដែលនាងមិនមែនជាអ្នកជះទឹកសោះ ទោះយ៉ាងណាក៏ដោយនារីមិនបង្ហាញអត្តសញ្ញាណនោះបានរាយការណ៍ប្រាប់ប៉ូលិសនៅថ្ងៃបន្ទាប់ទៅហើយ ។

ស្ត្រីរងគ្រោះបានប្រាប់ប៉ូលិសនៃទីក្រុង Las Vegas ថា អ្នកជះទឹកជានារីវ័យជាង ២០ ឆ្នាំ និងមានសក់ពណ៌ក្រហមព្រឿងៗ ចំណែកនាងវិញគ្រាន់តែឈរក្បែរប៉ុណ្ណោះបែរជាត្រូវមួយមីក្រូហ្វូនចំស្មាខាងស្ដាំបង្កការឈឺចាប់ជាពន់ពេក ដូច្នេះនាងត្រូវទៅផ្ទះដើម្បីសម្រាកព្យាបាល ។

ខណៈសកម្មភាពទាំងអស់ត្រូវបានថតជាវីដេអូនៅក្នុងទូរស័ព្ទរបស់នាង នាយកដ្ឋានប៉ូលិសទីក្រុង Las Vegas បានប្រាប់ Insider ដូចគ្នាថា ឧប្បត្តិហេតុនេះត្រូវបានចងក្រងជាឯកសារនៅលើរបាយការណ៍ប៉ូលិស ប៉ុន្តែមិនមានការចាប់ខ្លួន ឬដីការកោះហៅទេ” ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ក្រោយមានគេគប់ភេសជ្ជៈកណ្ដាលមុខ Cardi B ក្លាយជាតារារ៉េបប្រើហិង្សាមិនរើសមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


