ជីវិតកម្សាន្ដ
Aff មានឋានៈអ្វីក្នុងបេះដូងលោក Pita ពេលនេះម្ចាស់ខ្លួនចេញមុខបញ្ជាក់ច្បាស់
តាំងពីគណបក្សចលនាឆ្ពោះទៅមុខ (Move Forward) របស់លោក ភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) ឈ្នះឆ្នោតកាលពីខែឧសភាកន្លងទៅ ព័ត៌មានចចាអារ៉ាមស្នេហារវាងលោក និងតារាសម្ដែង Aff Taksorn នៅតែបន្តចែករំលែក ខណៈភាគីទាំងសងខាងពុំធ្លាប់ចេញមុខបកស្រាយពីទំនាក់ទំនងរបស់ពួកគេនោះទេ។

ទើបតែថ្មីៗនេះ ក្រោយពេលលោក ភីថា បាត់ឱកាសក្លាយជានាយករដ្ឋមន្ត្រីថៃ លោកបានចេញមុខផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធនឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស និងឆ្លៀតបញ្ជាក់ពីស្ថានបេះដូងរបស់ខ្លួន ព្រមទាំងឋានៈរបស់ Aff នៅក្នុងចិត្តរបស់លោកផងដែរ។


នៅក្នុងបទសម្ភាសន៍ បុរសវ័យ ៤២ឆ្នាំ បាននិយាយថា “បេះដូងរបស់ខ្ញុំនៅតែជាមួយប្រជាជន និងកូនស្រីប៉ុណ្ណោះ។ ពេលនេះកំពុងផ្តោតលើការងារនយោបាយ និងការថែទាំកូន” ។ ចំណែកព័ត៌មានដែលថា លោកមានទំនាក់ទំនងស្នេហាជាមួយតារាស្រី Aff វាមិនពិតទាល់តែសោះ ព្រោះលោកនិងនាងត្រឹមជាមិត្ត ហើយជាមិត្តល្អទៀតផង។ ជាមួយគ្នាដែរ បុរសពោះម៉ាយរូបនេះ ស្នើឱ្យមហាជនកុំឱ្យមានការសង្ស័យ ឬយល់ច្រឡំបន្តទៀត ទោះបីអ្នកទាំងពីរនៅទំនេរដូចគ្នាក៏ដោយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តុលាការធម្មនុញ្ញ ថៃ បដិសេធមិនពិនិត្យមើលញត្តិដែលទាមទារឲ្យលោក Pita ឈរឈ្មោះជានាយករដ្ឋមន្ត្រីសាជាថ្មី
ចុចអាន៖ បុរសចង់បានបេះដូង Matt គ្រាន់តែមាន ៣ ចំណុចសាមញ្ញប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


