ព័ត៌មានអន្ដរជាតិ
តុលាការធម្មនុញ្ញ ថៃ បដិសេធមិនពិនិត្យមើលញត្តិដែលទាមទារឲ្យលោក Pita ឈរឈ្មោះជានាយករដ្ឋមន្ត្រីសាជាថ្មី
តុលាការធម្មនុញ្ញថៃនៅថ្ងៃពុធនេះបានច្រានចោលសំណើរបស់គណបក្សចលនាឆ្ពោះទៅមុខ ដើម្បីឲ្យពិនិត្យមើលឡើងវិញនូវសេចក្តីសម្រេចរបស់សភា ដែលបានរារាំងបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនគឺលោក Pita Limjaroenrat មិនឲ្យឈរឈ្មោះបោះឆ្នោតលើកទី ២ ។

យោងតាមសេចក្ដីសម្រេចនេះ គឺមានន័យថា ក្ដីសង្ឃឹមរបស់គណបក្សចលនាឆ្ពោះទៅមុខក្នុងការបង្កើតរដ្ឋាភិបាលថ្មីនឹងត្រូវរលាយគ្មានសល់ ហើយវាក៏ជាការត្រួសត្រាយផ្លូវសម្រាប់សភាដើម្បីរៀបចំការបោះឆ្នោតថ្មីមួយផ្សេងទៀត ដើម្បីជ្រើសតាំងនាយករដ្ឋមន្រ្តី ដែលអាចនឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី១៨ ឬថ្ងៃទី១៩ ខែសីហានេះ ។
ទន្ទឹមនោះ សេចក្ដីសម្រេចរបស់តុលាការរដ្ឋធម្មនុញ្ញក្នុងការបដិសេធមិនទទួលយកករណីនេះទៀតសោត ក៏ដោយសារតែ ញត្តិនេះត្រូវបានដាក់មកដោយក្រុមបុគ្គលដែលមានសមាជិកជាង ២០ ប៉ុណ្ណោះ ពោលមិនមានបេក្ខជននាយករដ្ឋមន្ត្រីគឺលោក Pita ខ្លួនឯងនោះទេ ។

តុលាការធម្មនុញ្ញបញ្ជាក់ទៀតថា “សិទ្ធិរបស់ពួកគេមិនត្រូវបានរំលោភបំពាននោះទេ ប៉ុន្តែទោះជាយ៉ាងណា ពួកគេក៏មិនមានសិទ្ធិដាក់ពាក្យបណ្ដឹងនោះដែរ”។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសថៃបានស្ថិតនៅក្រោមរដ្ឋាភិបាលចាំផ្ទះអស់រយៈពេល ៥ ខែមកហើយ បន្ទាប់ពីគណបក្សចលនាឆ្ពោះទៅមុខ ដែលជាបក្សឈ្នះឆ្នោត មិនអាចបង្កើតរដ្ឋាភិបាលថ្មីបានឡើយ ក្រោយពេលដែលមិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសមាជិកសភាដែលតែងតាំងដោយយោធា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ បក្សភឿថៃ ដាក់ចេញគោលនយោបាយ ៥ ចំណុច ធ្វើឲ្យពលរដ្ឋក្លាយជា អ្នកមាន មុនពេលចាស់ជរា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


