ជីវិតកម្សាន្ដ
ឃ្លាតឆ្ងាយសិល្បៈ ៥ ឆ្នាំ ឌីជេ ក្តឹប ចង់ចូលច្រៀងវិញ តែគ្មានលុយធ្វើបទភ្លេង
តារាចម្រៀងរ៉េបលោក ចាន់ សំណាង ហៅ ឌីជេ ក្តឹប បន្ទាប់ពីស្ងប់ស្ងាត់ ឃ្លាតឆ្ងាយសិល្បៈអស់រយៈពេលប្រមាណ ៥ ឆ្នាំកន្លងមកនោះ ស្រាប់តែថ្មីៗនេះ លោកបានបង្ហាញបំណងចង់ចូលវិស័យចម្រៀង និងច្រៀងវិញ ប៉ុន្តែដោយសារខ្វះលទ្ធភាព គ្មានលុយសម្រួលបទភ្លេង។

កន្លងមក ឌីជេ ក្តឹប បានឃ្លាតឆ្ងាយពីវិស័យសិល្បៈស្ទើរទាំងស្រុងតែម្ដង ចំណែកអ្នកគាំទ្រវិញនៅតែបង្ហាញបំណងចង់ឃើញលោកចេញបទចម្រៀងស្នាដៃថ្មីៗ ដើម្បីបម្រើអារម្មណ៍ទស្សនិកជន។

ទោះបីមួយរយៈកន្លងទៅ លោក ចាន់ សំណាង ឬ ឌីជេ ក្តឹប មិនសូវមានវត្តមានលើវិថីសិល្បៈក្ដី តែលោកមិនបានបង្ហាញពីការបោះបង់នោះទេ។ ពោល លោក តែងបង្ហាញពីឆន្ទៈស្រលាញ់ និងចង់វិលចូលវិស័យមួយនេះ។

យ៉ាងណារឿងដែលគេចាប់អារម្មណ៍ទៀតនោះ ឌីជេ ក្តឹប មានបំណងចង់ចូលច្រៀងវិញ តែគ្មានលុយធ្វើបទភ្លេង ជាហេតុធ្វើឲ្យលោកស្ទាក់ស្ទើរក្នុងរឿងនេះ។

ឌីជេ ក្តឹប បាននិយាយពីបំណងរបស់ខ្លួនថា «ឃ្លាតឆ្ងាយពីសិល្បៈជាង ៥ ឆ្នាំហើយ ឥឡូវមានអារម្មណ៍ថា ចង់ប្រឡូកនៅក្នុងវិស័យចម្រៀង និងច្រៀងវិញ(តែអត់លុយសម្រួលបទភ្លេង) វេទនាចិត្តណាស់ៗ»។ តាមរយៈការបង្ហើបពីគោលបំណង និងក្ដីស្រមៃរបស់តារារ៉េបឌីជេ ក្តឹប ខាងលើ បានធ្វើឲ្យទស្សនិកជនសម្ដែងការគាំទ្រដូចៗគ្នា ខណៈខ្លះជូនពរឲ្យបំណងប្រាថ្នារបស់ ឌីជេ រូបនេះ សម្រេចបាននាពេលឆាប់ៗខាងមុខ។

សូមបញ្ជាក់ដែរថា ឌីជេ ក្តឹប ក្រៅតែអាជីពអ្នកចម្រៀងរ៉េបល្បីឈ្មោះ គឺ នាពេលកន្លងមកលោកក៏មានជំនាញផ្នែកនិពន្ធចម្រៀងបានយ៉ាងល្អ និងពីរោះផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


