ជីវិតកម្សាន្ដ
បទ “Seven” របស់ Jungkook ត្រូវចោទប្រកាន់ថា លួចចម្លងស្នាដៃពីគេ
ផលិតករជើងចាស់ម្នាក់បានចោទប្រកាន់ Jungkook សមាជិក BTS ជាសាធារណៈថា បទ “Seven” ជាបទដែលលួចចម្លងពីស្នាដៃរបស់លោក ដែលលោកធ្លាប់ផលិតកាលពី ១១ឆ្នាំមុន។

ថ្មីៗនេះ ផលិតករ K-Pop ជំនាន់ទី១ លោក Yang Joon Young បានបង្កការភ្ញាក់ផ្អើលដល់ពិភព K-Pop យ៉ាងខ្លាំង ក្រោយពេលលោកប្រកាសក្ដែងៗថាបទ “Seven” របស់តារាចម្រៀង Jungkook បានលួចចម្លងពីបទ “Time of Mask” របស់ក្រុម Fin.K.L ដែលលោកផលិតតាំងពីឆ្នាំ២០១២ មកម្ល៉េះ។

បន្ទាប់ពីការចោទប្រកាន់នេះ ប្រិយមិត្តជាច្រើននាក់បានចេញមុខការពារជំនួស Jungkook ដោយលើកឡើងថាបទ “Seven” និងបទ “Time of Mask” ហាក់គ្មានភាពស្រដៀងគ្នាទាល់តែសោះ។ មិនតែប៉ុណ្ណោះ ទស្សនិកជនបានចោទផលិតករ Yang Joon Young វិញ ដោយនិយាយថា បទ “Time of Mask” បានចម្លងពីបទ “Say You’ll Be There” របស់ក្រុម Spice Girls ដែលផ្សាយកាលពីឆ្នាំ១៩៩៦ ។
ក្នុងរឿងចោទប្រកាន់ដ៏ចម្រូងចម្រាសនេះ ត្រូវសារព័ត៌មាន Dispatch ចេញផ្សាយភ័ស្តុតាងបញ្ជាក់ហើយថា បទចម្រៀងរបស់ Jungkook ពុំមានពាក់ព័ន្ធនឹងការចម្លងរបស់នរណាឡើយ។
សូមទស្សនាបទ Seven
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Britney Spears ទទួលការព្យាបាលផ្លូវចិត្ត ក្រោយស្វាមីវ័យក្មេងប្ដឹងលែងលះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


