ជីវិតកម្សាន្ដ
ផ្អើលហ្វេនតារា Kpop នាំគ្នាប្រើ AI បង្កើតវីដេអូអាសអាភាសជាមួយអាយដលខ្លួន
មួយរយៈនេះ តារា K-pop កំពុងតែក្លាយជាគោលដៅ ដែលត្រូវបានអ្នកគាំទ្រស្រមើរស្រម៉ៃជាច្រើន យកពួកគេទៅបង្កើតជារូបភាព និងវីឌេអូផ្សេង តាមរយៈការប្រើប្រាស់ AI និងវីដេអូក្លែងបន្លំយ៉ាងច្រើននៅលើអ៊ីនធឺណិត ហើយបញ្ហាហាក់បីដូចជាកាន់តែអាក្រក់ទៅៗ បើតាមការវិវត្តចុងក្រោយនេះ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អ្នកគាំទ្រ K-Pop ជាច្រើនបានចាប់អារម្មណ៍លើ Trend ដែលជានិន្នាការថ្មី “Disturbing/រំខាន ” នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមានជាច្រើនប្រភេទ ដែលបង្កើតដោយ AI ។ ជំនួសឱ្យការក្លែងបន្លំតាមរយៈការកែ វីឌេអូ ដែលដាក់លើមុខរបស់ idol ទៅលើរាងកាយរបស់មនុស្សផ្សេងទៀត វីដេអូដែលបានកែសម្រួលទាំងនេះត្រូវបានបង្កើតចេញពីរូបភាព មើលទៅឃើញដូចជាពិតៗ។

ជាឧទាហរណ៍ បច្ចេកវិទ្យានេះ បានកែសម្រួលរូបថត Selfie មុខកញ្ចក់របស់ Yeonjun សមាជិក TXT ឱ្យទៅជាវីដេអូដែលគាត់ថើបជាមួយអ្នកប្រើប្រាស់អ៊ីនធឺណិតម្នាក់។ វីដេអូស្រដៀងគ្នានេះ ត្រូវបានបង្កើតឡើងដោយអ្នកគាំទ្រ BTS ដោយប្រើរូបភាពពីយុទ្ធនាការ Calvin Klein របស់ Jungkook ។
វីដេអូទាំងនេះ ត្រូវបានគេបង្ហោះតៗគ្នា បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភអំពីមាតិកាទាំងនេះ ក្លាយជាការពេញនិយមនៅក្នុងចំណោមអ្នកលេងបណ្ដាញសង្គម។ មនុស្សជាច្រើន បានលើកឡើងពីភាពមមិនប្រក្រតី ដែលវាមានផលប៉ះពាល់យ៉ាងខ្លាំងពាក់ព័ន្ធនឹងសីលធម៌ ខណៈដែលពួកគេបានឃើញវីដេអូទាំងនេះ ថាបានបំពានទៅដល់សេចក្ដីថ្លៃថ្នូររបស់តារា ក្លាយជាជនរងគ្រោះតាមរយៈរូបភាពមិនសមរម្យ។
ការពេញនិយម ប្រើប្រាស់ AI ថ្មីនេះបានបន្ថែមបញ្ហាដល់ឧស្សាហកម្ម K-Pop ដែលនៅតែជួបប្រទះនឹងរូបអាសអាភាសក្លែងក្លាយដែលបង្កើតឡើងដោយប្រើប្រាស់មុខតារា K-Pop៕
-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


