ជីវិតកម្សាន្ដ
Jungkook ត្រូវគេរុញវិះនឹងដួលផ្កាប់មុខ នៅព្រលានយន្តហោះ
Jungkook សមាជិកក្រុម BTS វិះនឹងដួលផ្កាប់មុខ ខណៈពេលដែលទស្សនិកជនមកចាំស្វាគមន៍ការវិលត្រលប់មកវិញនៅឯព្រលានយន្តហោះ Incheon ដោយម្នាក់ៗរុញគ្នាទៅមកដើម្បីទៅកៀកអាយដលរបស់ខ្លួន រហូតបង្កើតទិដ្ឋភាពច្របូកច្របល់ឡើងភ្លាមៗ។

ក្នុងពេលដែល Jungkook នឹងត្រូវចូលចូលបម្រើកងទ័ពនៅថ្ងៃទី ១២ខែធ្នូខាងមុខ ហើយនឹងត្រូវជួបជុំគ្នាជាមួយក្រុមឡើងវិញនៅឆ្នាំ ២០២៥។ ស្របពេលដែលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សមាជិក BST បានធ្វើដំណើរទៅក្រៅប្រទេសចុងក្រោយបង្អស់ នៅសហរដ្ឋអាមេរិក។
យ៉ាងណាមិញ មានអ្នកគាំទ្រជាច្រើនដែលមិនស្ទាក់ស្ទើរក្នុងការទៅព្រលានយន្តហោះ Incheon ដើម្បីស្វាគមន៍ Jungkook ត្រឡប់មកវិញនោះទេ។ ប៉ុន្តែដោយសារតែបែបនេះហើយ ទើបអ្នកគាំទ្របានបង្កើតឈុតឆាកចលាចល នៅព្រលានយន្តហោះមានទាំងអ្នកររំភើបចិត្តថែមទាំងញាប់ញ័រ និងរុញច្រានគ្នាទៅមកធ្វើឲ្យ Jungkook វិះនឹងដួលផ្លាប់មុខ។

ទោះយ៉ាងណាក៏ដោយ ម្ចាស់បទ Seven រូបនេះនៅតែរួសរាយរាក់ទាក់ ស្វាគមន៍អ្នកគាំទ្រពីព្រលានរហូតដល់ឡើងរថយន្តដែលមកទទួលលោកចាកចេញទៅ ក្រោមរូបភាពមួយបញ្ចាក់ថា ទោះនឿយហត់យ៉ាងណា។ ប៉ុន្តែនៅចំពោះមុខទស្សនិកដែលចាំគាំទ្រលោកនៅតែមានស្នាមញឹមជាប់ជានិច្ច។


ជាមួយគ្នានេះដែរ អ្នកគាំទ្រដែលមិនបានមកផ្ទាល់ក៏មានក្ដីរំភើប និងបានដឹងពីទុក្ខលំបាកដែលក្រុម BTS ម្នាក់ៗតែងតែជួបនៅព្រលានយន្តហោះ។ មនុស្សជាច្រើនរិះគន់អ្នកគាំទ្រថាបានបង្កភាពចលាចលនៅអាកាសយានដ្ឋាន ដែលបង្កគ្រោះថ្នាក់ដល់តារាចម្រៀងរបស់ពួកគេ។ ក្រៅពីនេះក៏មានមតិជាច្រើនរិះគន់ HYBE Labels ថាមិនបានរៀបចំវិធានការគ្រប់គ្រាន់ដើម្បីការពារតារាក្នុងស្ថានភាពបែបនេះកើតឡើងលើតារាចម្រៀងក្រោមទ្រនំ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទើបទទួលរង្វាន់កិត្តិយសពីស្ដេចអង់គ្លេស ពេលនេះ Lisa បានអាវពិសេសមួយទៀតពីម្ចាស់ក្លិបអ្នកមានបារាំង PSG
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


