ជីវិតកម្សាន្ដ
ក្រៅពីសម្ដែង តួប្រុសរឿង “ស្រមោលពិសស្នេហ៍” ជាថៅកែសាច់ជ្រូកបំពងរកប្រាក់បានក្រាស់ក្រែល
ក្រៅពីអាជីពជាតារាសម្ដែងលោក Phasut Banyaem បច្ចុប្បន្ននេះក៏ជាថៅកែហាងលក់សាច់ជ្រូកបំពងមួយកន្លែងកំពុងតែទទួលបានប្រជាប្រិយភាព មានអតិថិជនពោលសរសើរមិនដាច់ពីមាត់ទាំងរសជាតិឆ្ងាញ់។

យ៉ាងណាមិញដោយសារតែមានអតិថិជនជាច្រើនជារៀងរាល់ថ្ងៃ។ ការបញ្ជាទិញនៅតែបន្តចូលមកឥតឈប់ឈរ ក្នុងនោះ មានមនុស្សជាច្រើនចង់ដឹងថា តើតារាប្រុសនិយមតួកាចរូបនេះ អាចរកប្រាក់ចំណេញបានប៉ុន្មាន។
ដោយឡែក កាលពីថ្មីៗនេះក្នុងកម្មវិធីមួយបានចុះមកធ្វើបទសម្ភាសន៍ជាមួយលោកផ្ទាល់ ខណៈដែលតារាសម្ដែងរូបនេះបាននិយាយថា “សាច់ជ្រូកបំពងប្រៃនេះរកចំណូលបានរាប់សែនក្នុងមួយខែ។ ហើយខ្ញុំបានប្រើប្រាក់សន្សំដែរបស់ខ្ញុំមកធ្វើជាដើមទុន ដើម្បីតែហាងមួយនេះ”។
បន្ថែមពីលើនេះលោកបាននិយាយទៀតថា “ពេលខ្លះខ្ញុំលក់មិនទាន់ពេល ក៏សុំមនុស្សមកជួយ។ ពេលខ្លះទៀតក៏មិនដឹងថាត្រូវបំពងប៉ុន្មានគីឡូក្នុងមួយថ្ងៃទេ។ ដូចថ្ងៃនេះថ្ងៃសៅរ៍វាមានជាង ៣០០ ចាប់ពីម៉ោង ១០ ព្រឹក ហើយចប់ម៉ោង ៣ រសៀល”។

លោកបាននិយាយនូវប្រយោគមួយទៀតថា អាជីពនេះជួយឲ្យលោករកប្រាក់បានយ៉ាងក្រាស់ក្រែល។ ត្បិតថាពេលខ្លះត្រូវរវល់រកពេលគ្មាន ហើយពេលខ្លះទៀតត្រូវបំពងដោយខ្លួនឯងជូនភ្ញៀវ។ ប៉ុន្តែវាក៏ប្រសើរដែរ! ប្រសិនបើត្រូវពង្រីកអាជីវកម្ម វានឹងពិបាក ព្រោះលោកមិនចង់ឲ្យប៉ះម៉ាកយីហោកំពុងល្បីពេលនេះឡើយ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Pu praya ទម្លាយអារម្មណ៍ពិត ក្រោយបានជួបស្នេហ៍ជិតក្លាយជាកូនក្រមុំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


