ជីវិតកម្សាន្ដ
ម៉េង កែវពេជ្ជតា មោទនភាពឃើញភ្ញៀវអន្តរជាតិគាំទ្រផលិតផល និងម្ហូបខ្មែរ
កំពូលតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានសម្ដែងអារម្មណ៍រំភើបរីករាយ និងមោទនភាពខ្លាំងដែលបានចេញទៅច្រៀង និងសម្ដែងនៅលើទឹកដីប្រទេសបារាំងជាមួយកូនៗរបស់ខ្លួនក្នុងការបង្ហាញមុខម្ហូបប្រពៃណីខ្មែរជាអន្តរជាតិ។

ក្នុងដំណើរចេញទៅច្រៀង និងសម្តែងនៅប្រទេសបារាំង ពេលនេះតារាចម្រៀង ម៉េង កែវពេជ្ជតា ក៏បានបង្ហាញថា អ្នកនាងពិតជាសប្បាយចិត្តព្រោះបានបញ្ចេញកម្លាំងដើម្បីជាតិខ្មែរខ្លួនឯងពិសេសទៀតនោះ គឺពេលឃើញ ភ្ញៀវអន្តរជាតិគាំទ្រផលិតផល និងម្ហូបរបស់ខ្មែរ។
តារាចម្រៀងសំនៀងផ្អែម ម៉េង កែវពេជ្ជតា បានថ្លែងពីប្រទេសបារាំងថា ក្នុងការសម្តែងថ្ងៃទី២នាងកាន់តែសប្បាយ សប្បាយជាមួយពលរដ្ឋខ្មែរដែលបានចូលរួមសប្បាយ ព្រោះឃើញភ្ញៀវអន្តរជាតិគាំទ្រផលិតផល និងម្ហូបខ្មែរ សប្បាយព្រោះបានបញ្ចេញកម្លាំងដើម្បីជាតិ ខ្មែរខ្លួនឯង ។



អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់ថាជាថ្មីម្តងទៀតថា «សូមគោរពអរគុណឯកឧត្តម កេត សុផាន់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងលោកជំទាវ ដែលបានរៀបចំកម្មវិធីបង្ហាញមុខម្ហូបខ្មែរ របាំបុរាណខ្មែរ និងបទចម្រៀងខ្មែរ និងអរគុណបងប្អូន ពូ មីង ប្រជាពលរដ្ឋខ្មែរដែលជាក្រុមការងារ»។
តារាចម្រៀងចាស់វស្សា ម៉េង កែវពេជ្ជតា បានបន្ថែមថា អ្នកនាងក៏អរគុណ ពុកម៉ែ ពូមីង ទស្សនិកជនដែលបានអញ្ជើញចូលរួមគាំទ្រម្ហូបខ្មែរផងនិងគាំទ្រសិល្បៈវប្បធម៌របស់ខ្មែរផង។



សូមជម្រាបថា ការចេញទៅនេះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បាននាំកូនៗទាំង ២ នាក់ គឺ ម៉េង ពេជ្ររតននៈ និង ម៉េង ពេជ្រតាសង្វាពេជ្រ នៅក្នុងកម្មវិធីបង្ហាញមុខម្ហូបប្រពៃណីខ្មែរជាអន្តរជាតិនៅប្រទេសបារាំង៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


