ជីវិតកម្សាន្ដ
ទង្វើបវរកញ្ញា ២ រូប ធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា
អ្នកគាំទ្រ និងអ្នកនិយមតាមដានស្នេហាវិស័យដើរម៉ូដនៅកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ សរសើរចំពោះសកម្មភាព និងទង្វើ របស់បវរកញ្ញាខ្មែរពីររូប ដែលជាគំរូល្អសម្រាប់សិល្បៈផ្សេងៗ ទៀត។

ស្រីស្អាតទាំង ២ រូបនេះ គឺ កញ្ញាឯក ភឹម ស្រីនោ ម្ចាស់មកុដ Miss Grand Cambodia 2023 និង កញ្ញា កុយ អេណា បវរកញ្ញាលំដាប់រងទី ១ ក្នុងកម្មវិធី Miss Grand Cambodia 2023។ អ្នកទាំង ២ រូបនេះ សុទ្ធតែមានរូបសម្រស់ស្រស់ស្អាត និងសមត្ថភាពខ្លាំងដូចៗ គ្នា។

បង្ហាញវត្តមានក្នុងកម្មវិធីមួយនាទឹកដីប្រទេសថៃ ដែលត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសពិសេស គេឃើញកញ្ញា ភឹម ស្រីនោ និង កុយ អេណា បញ្ចេញសមត្ថភាពយ៉ាងល្អ ទទួលបានការគាំទ្រពីសំណាក់មហាជន ព្រមទាំងអ្នកចូលរួមទស្សនាផ្ទាល់។

ជាមួយគ្នានេះក៏មានការលើកឡើងថា «ម្ចាស់បេះដូងទាំង ២ ស្រលាញ់ណាស់ ចរិតល្អ ចេះថែរក្សាគ្នាទៅវិញទៅមក បើ អេណា មកវិញដឹងតែគាំទ្រ ១ លានភាគរយ»។ អ្នកគាំទ្របានសរសើរដែរថា ទង្វើនេះពិតសក្ដិសមសម្រាប់ការគាំទ្រនៅក្នុងវិស័យបវរកញ្ញា។

ចំណែកកញ្ញា កុយ អេណា បាននិយាយដែរថា «នាងខ្ញុំ ពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំង និងអរគុណទៅដល់ PD ដែលបានអញ្ជើញជាភ្ញៀវកិត្តិយស ពិសេសចូលរួមក្នុងកម្មវិធី Miss grand ????????? ?????????? 2024 ជាមួយ CEO Miss Grand Cambodia និង queen Nano នៅទីក្រុងបាងកក ប្រទេសថៃ»៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


