ជីវិតកម្សាន្ដ
YG ស្ថិតក្នុងវិបត្តិ នៅពេលដែលតារាក្រោមទ្រនំជួរមុខ បង្ហាញសញ្ញាមិនបន្តកិច្ចសន្យា
វាបានក្លាយជាបញ្ហាដែលមនុស្សជាច្រើនកំពុងមើលនៅពេលនេះ សម្រាប់ការបន្តកុងត្រារបស់ BLACKPINK ក៏ដូចជាទិសដៅអនាគតរបស់ក្រុមនេះថា នឹងទៅជាយ៉ាងណា។
ត្បិតថាបច្ចុប្បន្ននេះ មានពាក្យចចាមអារ៉ាមដែលបន្តចេញមកឥតឈប់ឈរក៏ដោយ។ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ណាមួយឲ្យច្បាស់លាស់នោះទេ សម្រាប់ក្រុម BLACKPINK ខណៈដែលភាគហ៊ុនចុងក្រោយរបស់ YG ធ្លាក់ចុះយ៉ាងខ្លាំងនាពេលនេះ។

កន្លងមកផលិតកម្មចម្រៀងយក្ស YG បានជួបបញ្ហាជាច្រើន ក្នុងពេលដែលប្រធានផលិតកម្ម Yang Hyun Suk មានករណីជាច្រើនដែលលោកត្រូវលាលែងពីតំណែងជា CEO របស់ YG ដែលលោកបង្កើតដោយដៃ។ ប៉ុន្តែបន្ទាប់មក Yang Hyun Suk ព្រះរាជអាជ្ញាបានប្ដឹងឧទ្ធរណ៍សុំឲ្យតុលាការពិចារណាផ្ដន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំ។
YG បានបង្កើតសិល្បករកំពូលៗជាច្រើន ដើម្បីចូលប្រឡូកក្នុងវិស័យ K-POP ដូចជា BIGBANG, 2NE1, WINNER, iKON និងសូម្បីតែ BLACKPINK ទាំង BIGBANG និង 2NE1 ក្រុមក្មេងប្រុស ក្រុមចម្រៀងស្រីកំពូលៗ សុទ្ធតែជ្រើសរើសមិនបន្តកុងត្រា។
ក្នុងនោះផងដែរ G-Dragon សមាជិកក្រុម BIGBANG បានផ្លាស់ទៅចុះកុងត្រាជាមួយ Warner Music ខណៈដែល Taeyang បានផ្លាស់ទៅ The BlackLabel ដែលមានផលិតករដ៏ល្បីល្បាញដូចជា Teddy Park ជាអ្នកបង្កើត។
ពីចាស់ទៅថ្មី YG កំពុងរៀបចំបង្ហាញក្រុមស្រីស្រករក្រោយ ដែលមានឈ្មោះថា BABYMONSTER ប៉ុន្តែការចេញដំបូងរបស់ពួកគេត្រូវបានពន្យារពេលចាប់ពីខែកញ្ញានេះតទៅ ស្របពេលដែលកាលបរិច្ឆេទចេញថ្មី នៅតែមិនប្រាកដប្រជានូវឡើយទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Jungkook ទម្លាយខ្ទេចខ្ទី ក្រោយលេចឮពាក្យចចាមអារ៉ាមថា លោកមានមិត្តស្រី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


