ជីវិតកម្សាន្ដ
ពេជ្រ សូលីកា ថា ជំងឺបាក់ទឹកចិត្ត ឬ បញ្ហាផ្លូវចិត្ត ជាឃាតកលាក់មុខ
តារាចម្រៀង និងសម្ដែង អ្នកនាង ពេជ្រ សូលីកា ចេញមកព្រមាន បំផុសឲ្យមហាជន ត្រូវប្រយ័ត្ននូវជំងឺបាក់ទឹកចិត្ត ឬ បញ្ហាផ្លូវចិត្ត ព្រោះវាជាឃាតកលាក់មុខដោយសម្លាប់យើងយ៉ាងស្ងៀមស្ងាត់បំផុត។

ជាការពិតចំពោះបញ្ហាជំងឺបាក់ទឹកចិត្តមិនមែនជារឿងលេងសើច ហើយរឹតតែមិនអាចធ្វេសប្រហែសដែរ ខណៈបច្ចុប្បន្នគេសង្កេតឃើញមានមនុស្សច្រើននាក់មកហើយ ពិសេសយុវវ័យតែម្ដង បានសម្រេចជ្រើសរើសវិធីដើម្បីបញ្ចប់ជីវិតខ្លួនឯង ព្រោះតែមិនអាចដោះស្រាយបញ្ហា ឬ ស្វែងរកអ្នកណាមកជួយពួកគេបាន។

បើងាកមកចាប់អារម្មណ៍តារាចម្រៀង ពេជ្រ សូលីកា បានបញ្ជាក់ថា សម្រាប់នាងគឺបានយល់ពីបញ្ហានេះច្បាស់ ព្រោះបច្ចុប្បន្ននាងផ្ទាល់ក៏កំពុងជួបរឿងបែបនេះផងដែរ។ អ្នកមេម៉ាយរូបស្រស់ ពេជ្រ សូលីកា បានលើកឡើងថា វាជាឃាតកលាក់មុខ និងអាចសម្លាប់យើងដោយស្ងៀមស្ងាត់បំផុត។

ពេជ្រ សូលីកា លើកឡើងទៀតថា «សូមថែរក្សាផ្លូវចិត្តខ្លួនឯងឲ្យបានល្អ ព្រោះថា ជំងឺបាក់ទឹកចិត្ត ឬ បញ្ហាផ្លូវចិត្ត គឺវាជាឃាតកលាក់មុខ និងអាចសម្លាប់យើងដោយស្ងៀមស្ងាត់បំផុត ខ្ញុំយល់ពីវាច្បាស់ ព្រោះខ្ញុំកំពុងជួបវាផ្ទាល់»។

យ៉ាងណាគេកត់សម្គាល់ឃើញមួយរយៈចុងក្រោយនេះ បញ្ហា នៃការបញ្ចប់ជីវិតព្រោះជំងឺបាក់ទឹកចិត្តនេះបានកើតឡើងជាបន្តបន្ទាប់៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


