ជីវិតកម្សាន្ដ
អ៊ឹម សុគន្ធា ចេញមុខការពារ ភឹម ស្រីនោ ក្រោយផ្ទុះការរិះគន់រឿងច្រៀងបទថៃ
បន្ទាប់ពីផ្ទុះការវែកញែក និងការរិះគន់យ៉ាងខ្លាំងទៅម្ចាស់មកុដ Miss Grand Cambodia ២០២៣ កញ្ញា ភឹម ស្រីនោ ដែលតំណាងឲ្យប្រទេសកម្ពុជា ចេញទៅប្រកួតលើឆាកអន្តរជាតិនាប្រទេសវៀតណាមជុំវិញរឿងលើកយកបទចម្រៀងថៃច្រៀងនៅលើឆាក Miss Grand International នោះពេលនេះអ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia អ្នកនាង អ៉ឹម សុគន្ធា បានចេញមុខការពារ កញ្ញា ភឹម ស្រីនោ និងបញ្ជាក់ពីមូលហេតុ។

នៅលើទំព័រហ្វេសប៊ុករបស់អ្នកនាង អ៉ឹម សុគន្ធា បានលើកឡើងថា «នាងខ្ញុំគឺតាំងពីដើមមកមានបងប្អូនខ្លះស្គាល់ហើយថាខ្ញុំមិនងាយបង្ហាញអារម្មណ៍ក្នុង Facebook ទេទាល់តែរឿងសំខាន់ ឬអយុត្តិធម៌បំផុតទើបលើកមកនិយាយ។ ពាក្យខ្លះគួរនិយាយ ចាំនិយាយ មុនរិះ គុណមុនជេរស្ដីបន្ទោសបង្អាប់ គួរស្វែងយល់ឲ្យបានច្បាស់សិន ចូលគិតពិចារណាឲ្យវែងឆ្ងាយកុំ ឲ្យពាក្យសម្ដីខ្លះរបស់បងប្អូនមួយចំនួនតូចអាចធ្វើឲ្យមនុស្សឈឺចាប់ បាក់ទឹកចិត្ត ឬក៏អាចគិតអ្វីផ្សេង។
អ្នកនាង អ៉ឹម សុគន្ធា បានលើកជាឧទាហរណ៍ថា ដូចរឿងបងស្រីអូន អ៊ីចឹងដោយសារតែការមិនដឹងច្បាស់ យើងមិនដឹងថាបញ្ហាក្នុងគ្រួសារគាត់យ៉ាងមិចទេ ដូចពាក្យចាស់ថា “ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ” បង ប្អូនគ្រាន់តែមើលក្នុងប្រព័ន្ធផ្សព្វផ្សាយហើយចូលមក comment និយាយពាក្យមិនគួរសមទៅកាន់មនុស្សដែលកំពុងតែលំបាក តស៊ូ ព្យាយាម ត្រូវការកម្លាំងចិត្តយ៉ាងខ្លាំងពីមនុស្សជុំវិញខ្លួនដឹងអត់ថាគាត់ឈឺកម្រិតណាខ្លះ?


អ្នកនាងបន្តថា «វិលមករឿង ភឹម ស្រីនោ Miss Grand Cambodia វិញគាត់មានកំហុសអី្វទៅ?គាត់ទៅប្រកួតជាមួយនឹងបវរកញ្ញាក្រៅប្រទេស ដែលសុទ្ធតែជើងខ្លាំង ៧០ ប្រទេសជាងវាមិនមែនជាការងាយស្រួលទេខ្ញុំដឹងថា បងប្អូនរិះគន់ដើម្បីស្ថាបនាតែមើលពាក្យខ្លះមើលទៅដូចកំពុងតែជាន់បន្លិចប្រជាជនខ្មែរខ្លួនឯងអ៊ីចឹងគាត់ជាតំណាងប្រទេសកម្ពុជា គាត់ទៅប្រកួតដើម្បីមុខមាត់ប្រទេសគាត់ខំយ៉ាងនឹងហើយនៅតែខុសទៀត រាល់ថ្ងៃគាត់ភ័យណាស់ គាត់តែងតែសួរខ្ញុំថា Mommy ថ្ងៃនេះកូនព្យាយាមអស់ពីលទ្ធភាពហើយ បើកូនធ្វើមិនបានល្អកុំខឹងណា Mommy ស្អែកកូននឹងធ្វើឲ្យល្អជាងនឹងទៀត ដើម្បីកុំឲ្យហ្វេនៗខឹង ហើយស្អប់កូន រាល់ថ្ងៃកូនមានអារម្មណ៍ហត់ណាស់តែកូនមិនចុះចាញ់ទេ… »។



អ្នកគ្រង់ MGC អ៉ឹម សុគន្ធា បាននិយាយទៀតថា«ស៊ូរៗទោះលទ្ធផលចេញមកបែបណាក៏នៅតែប្រឹងប្រែងដើម្បីបងប្អូនខ្មែរ មិនមែនបិទសិទ្ធិបងប្អូនមិនឲ្យ comment ទេតែពេលនេះ ជាពេលដែលគាត់ត្រូវការកម្លាំងចិត្តនឹង ការរួបរួមច្រើនជាងការរិះគន់ពីអ្នកទាំងអស់គ្នាសល់តែប៉ុន្មានថ្ងៃទៀតទេកម្មវិធី MGI ចាប់ផ្ដើមប្រឡងហើយ»។
សូមចិត្តបងប្អូនសុទ្ធតែខ្មែរដូចគ្នាទេ ផ្ដល់កំលាំងចិត្តឲ្យគាត់ទាំងពីរអ្នកទៅ កុំបន្តពោលពាក្យអវិជ្ជមានបែបនេះតទៀត។ បង ស្រីអូន គាត់ត្រូវបន្តរស់នៅចិញ្ចឹមមើលថែកូន និងគ្រួសារហើយចំណែក Nano គាត់មានតួនាទីជាបវរកញ្ញាតំណាងប្រទេសកម្ពុជា ដើម្បីបង្ហាញខ្លួន នឹង ប្រកួតប្រជែងដណ្ដើមជ័យជំនះជូនបងប្អូន។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនាង អ៉ឹម សុគន្ធា ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


