ជីវិតកម្សាន្ដ
អែន ជី គ្រងឈុតអប្សរារំលេចសារ រួមគ្នាផ្សព្វផ្សាយ វប្បធម៌ អរិយធម៌ ប្រទេសកម្ពុជា
អតីតតារាចម្រៀងអ្នកនាង អែន ជី បន្ទាប់ពីផ្អាកសិល្បៈមួយរយៈធំមក ថ្មីៗនេះស្រាប់តែលេចវត្តមានរបស់នាងនៅលើទឹកដីប្រាសាទអង្គរវត្តនៃខេត្តសៀមរាប ជាមួយការរំលេចការតុបតែងខ្លួនស្អាតប្លែកក្នុងទម្រង់ជាអប្សរា អង្គរ។

ការបង្ហាញវត្តមានរបស់អតីតតារាចម្រៀងអែនជី នៅ លើទឹកដីអង្គរនេះមិនត្រឹមតែស្រស់ស្អាតក្នុងសំលៀកបំពាក់អប្សរានោះទេ តែនាងក៏បានរំលេចខ្លឹមសារអំពាវនាវមហាជនខ្មែររួមគ្នាផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រទេសកម្ពុជាផងដែរ។ ប្រការនេះបានធ្វើឲ្យមហាជន និងអ្នកដែលបានប្រើប្រាស់បណ្តាញសង្គមមានការគាំទ្រ ហើយសរសើរចំពោះទឹកចិត្តកូនខ្មែររូបនេះ។
អតីតតារាចម្រៀង អែន ជី បានភ្ជាប់រូបភាព និងខ្លឹមសារដែលមានអត្ថន័យថា «អប្សរាអង្គររួមគ្នាផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រទេសកម្ពុជា។ ស្វាគមន៍មកកាន់ទឹកដីអច្ឆរិយ “អង្គរវត្ត”រយលានស្នាមញញឹមដើម្បីផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រទេសកម្ពុជា ថែព្រលឹងដូនតាខ្មែរ កាលៈទេសៈណាក៏ដោយ ដើម្បីជាតិខ្មែរ ចូលរួមលើកស្ទួយវប្បធម៌ខ្មែរទាំងអស់គ្នាដើម្បីប្រទេសជាតិរបស់យើង។



ជាមួយគ្នានេះ អែន ជី ក៏បានបង្ហើបពីការត្រៀមបញ្ចេញចំណងដៃថ្មីរបស់ខ្លួននៅលើទឹកដីអង្គរដែរថា «រំភើបរកអ្វីប្រៀបផ្ទឹមពុំបានឡើយដោយត្រៀមផុសចំណង ដៃថ្មីលើទឹកដីអង្គរវត្តការលះបង់មួយនេះ គឺចេញពីបេះដូងពិត ។
យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះគេឃើញថា អែន ជី បានបញ្ចេញនូវឃ្លីបវីដេអូខ្លីមួយដោយភ្ជាប់ចំណងជើងថា “អរិយក្រុង អង្គរ “។ ក្នុងនោះក៏មានការបំផុសថារួមគ្នាផ្សព្វផ្សាយមរតកដូនតាខ្មែរដ៏អស្ចារ្យមានតែមួយគ្មាន២ មួយនេះទៅកាន់ពិភពលោកគោលដៅកូនខ្មែរតែមួយ គឺដើម្បីកម្ពុជា៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


