ជីវិតកម្សាន្ដ
ភឹម ស្រីនោ ត្រៀមឈុតតំណាងជាតិបង្ហាញលើឆាកអន្តរជាតិនៅប្រទេសវៀតណាម យប់នេះ
មហាជនបានដឹងហើយថា បវរកញ្ញាតំណាងកម្ពុជា ដែលជាម្ចាស់មកុដ Miss Grand Cambodia 2023 កញ្ញា ភឹម ស្រីនោ ពេលនេះកំពុងបង្ហាញវត្តមាន ដើម្បីប្រកួតលើឆាកអន្តរជាតិនៅទឹកដីប្រទេសវៀតណាម ត្រៀមដណ្ដើមមកុដ Miss Grand International 2023។

សម្រាប់វត្តមានចូលរួមប្រកួតនៅលើទឹកដី នៃប្រទេសវៀតណាមនេះដែរ ជារឿយៗ បវរកញ្ញា ភឹម ស្រីនោ បានចេញមកស្នើសុំឲ្យមានការផ្តល់កម្លាំងចិត្តពីមហាជនអ្នកគាំទ្រ និងប្រជាជនកម្ពុជា ជាបន្តបន្ទាប់។ ដោយឡែក ថ្ងៃនេះ ស្រីនោ ក៏បានត្រៀមខ្លួនក្នុងការស្លៀកឈុតតំណាងជាតិបង្ហាញលើឆាកអន្តរជាតិនៅប្រទេសវៀតណាមផងដែរ។

ស្របពេលកំពុងត្រៀមខ្លួនក្នុងឈុតតំណាងជាតិ ស្រីស្អាត ភឹម ស្រីនោ បានលើកឡើងថា «សូមពុកម៉ែបងប្អូនទាំងអស់គ្នា កុំភ្លេចរង់ចាំតាមដានទស្សនាការប្រកួតឈុតតំណាងជាតិ ដែលនឹងផ្សាយផ្ទាល់តាមរយៈ YouTube GrandTV ចាប់ពីម៉ោង ៧ ល្ងាច តទៅ នៅឯទីក្រុងហូជីមិញ ប្រទេសវៀតណាម»។

ពិតណាស់មុនការចេញដំណើរទៅប្រកួតលើឆាកអន្តរជាតិកញ្ញាឯករបស់កម្ពុជា ភឹម ស្រីនោ បានខិតខំហ្វឹកហាត់ដោយយកចិត្តទុកដាក់ និងស្ទាត់ជំនាញ ដើម្បីតំណាងឲ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Grand International នៅទឹកដីប្រទេសវៀតណាម។

សម្រាប់ការចេញទៅប្រកួតរបស់ ភឹម ស្រីនោ នេះ នឹងនាំយកប្រទេសកម្ពុជា ទង់ជាតិកម្ពុជា វប្បធម៌ និងអរិយធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជា ទៅបង្ហាញនៅលើឆាកអន្តរជាតិផងដែរ។ ជាការកត់សម្គាល់ មុនពេលចេញទៅប្រកួត ស្រីនោ បានត្រៀមខ្លួនរួចជាស្រេចពោរពេញដោយភាពជឿជាក់ ក្លាហាន ក្នុងនាមបវរកញ្ញាតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិឆ្នាំនេះ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


