ជីវិតកម្សាន្ដ
Taylor Swift ឈ្នះពានដល់ទៅ ២០ ក្នុងកម្មវិធី Billboard Music Awards ឆ្នាំ ២០២៣
តារាចម្រៀងប៉ុប Taylor Swift ឈ្នះពានរង្វាន់ដល់ទៅ ២០ ក្នុងកម្មវិធី Billboard Music Awards ឆ្នាំ ២០២៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខនេះ ។

Taylor Swift ជាប់ជាកំពូលសិល្បការនីក្នុងកម្មវិធីនេះ រួមជាមួយ Drake, Luke Combs, Morgan Wallen និង SZA ផងដែរ ។ សូមបញ្ជាក់ថា SZA និង Morgan Wallen ទទួលបានរង្វាន់ចំនួន ១៧ ក្រោម Taylor Swift តែបីប៉ុណ្ណោះ ។
ចំណែកឯតារាល្បីផ្សេងៗទៀតដូចជា The Weeknd ទទួលបានពានរង្វាន់ ១៦ ខណៈ Drake ទទួលបានពានរង្វាន់ ១៤ និង Zach Bryan បាន ១៣ ពានរង្វាន់ ។

ដោយឡែក កាលពីថ្ងៃអង្គារ ទី១២ ខែកញ្ញា តារាចម្រៀងប៉ុបរូបនេះ ក៏បានឈ្នះពានរង្វាន់កំពូលៗដល់ទៅ ៣ ពីកម្មវិធី ដោយរួមមានវីដេអូប្រចាំឆ្នាំល្អបំផុត និងពានរង្វាន់ ២ ផ្សេងទៀតពីបទចម្រៀង “Anti-Hero” របស់នាង ។
ក្រៅពីជោគជ័យក្នុងការងារហើយ Taylor ថែមទាំងមានដៃគូយល់ចិត្តថ្មីទៀតផង ដែលជាកីឡាករបាល់ឱបល្បីឈ្មោះ Travis Kelce ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ Taylor Swift ឈ្នះពានរង្វាន់ដល់ទៅ ៩ ពីកម្មវិធី VMAs ម្សិលមិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


