ជីវិតកម្សាន្ដ
តារាថៃ Pancake បញ្ចេញសម្រស់ក្នុងឈុតអាពាហ៍ពិពាហ៍ លើទឹកដីកម្ពុជា
តារាសម្ដែងនិងម៉ូដែល Pancake Khemanit ទើបតែមកដល់ប្រទេសកម្ពុជាកាលពីម្សិលមិញនេះ ក្រោមការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកគាំទ្រខ្មែរ ខណៈដែលមកលើកនេះនាងបានបញ្ចេញសម្រស់ក្នុងឈុតអាពាហ៍ពិពាហ៍យ៉ាងភ្លឺឆ្វាច។

តាមរយៈបណ្ដាញសង្គម IG របស់នាងផ្ទាល់បានបង្ហោះពីសកម្មភាពមួយចំនួនធំក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមដើរម៉ូដក្នុងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត អមនឹងសំណេរបែបកំប្លែងថា “បានឈុតស្អាត តែត្រូវតែរត់ឲ្យលឿនបំផុត! ការងារដែលយើងស្រឡាញ់មានបញ្ហាប្រឈមរាល់ថ្ងៃ។ អរគុណអ្នករចនាទាំងអស់ ជាទីគោរពផងដែរ”!
ក្នុងនោះផងដែរ តារាសម្ដែងជួរមុខរូបនេះថែមទាំងបញ្ចាក់ទីតាំងដែលនាងត្រូវចូលរួមពីក្រោមទៀតថា ‘Back Stage Fashion Show in Phnom Penh with 10 brands from Thai Designer, រួមទាំងគំរូដ៏អស្ចារ្យជាមួយនឹងទីតាំងដ៏ស្រស់ស្អាតនៅក្នុងទីក្រុងភ្នំពេញ។ វាជាកិត្តិយសមួយដែលបានក្លាយជាផ្នែកមួយនៃកម្មវិធីនេះ។’
ក្រៅពីអាជីពសម្តែង Pancake ក៏តែងតែកើបប្រជាប្រិយភាពនៅក្នុងកម្មវិធីដើរបង្ហាញម៉ូដ និងការថតរូបជាមួយនឹងរូបរាងកាយដ៏ល្អឥតខ្ចោះរបស់នាងគ្រប់ពេលបង្ហាញវត្តមាន ដែលនេះសក្តិសមនឹងតំណែងជាតារាម៉ូដែល Thai Supermodel 2004 ពិតៗ ។
សូមបញ្ចាក់ដែរថា នេះមិនមែនជាលើកទីមួយនោះទេដែល Pancake Khemanit មកដល់ទឹកដីនៃកម្ពុជា។ កន្លងមកនាងតែងតែចេញចូលដោយតបតាមការអញ្ញើញរបស់ថ្នាក់ដឹកនាំធំៗ ជាពិសេសគឺអ្នកជំនួញទ្រព្យនៅស្រុកខ្មែរ ក៏ធ្លាប់បង្ហាញវត្តមាននាងក្នុងពិធីរៀបការរបស់ពួកគេផងដែរ៕






ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជិត២ឆ្នាំមកនេះ Kris Wu យកជីវិតក្នុងពន្ធនាគារមកសរសេរបទចម្រៀងថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


