ជីវិតកម្សាន្ដ
តារាកំប្លែង ខ្ញុង ប្រតិកម្មដាក់ចំៗ លើនារីរូបស្រស់ម្នាក់
តារាស្រីសម្ដីចាក់ទឹកមិនលិច អ្នកនាង ខ្ញុង ផ្ទុះប្រតិកម្មឆ្លើយតបយ៉ាងចាស់ដៃ ក្រោយនារីវ័យក្មេងម្នាក់ រិះគន់ប្រើពាក្យប្រមាថហាក់មានចេតនាជាន់ពន្លិច។

តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង កន្លងទៅ បានលង់ខ្លួនក្នុងរឿងបំណុលខ្ទង់កន្លះលានដុល្លារអាមេរិក ហើយប្រកាសតាំងជំហររបស់ខ្លួនថា នាងនឹងមិនទន់ជ្រាយតាមការជេរដៀលទេ ព្រោះភាពរឹងមាំមានតាំងពីដើមមកហើយ។

តែមិនបានប៉ុន្មាន ថ្មីៗនេះ ស្រាប់តែមានម្ចាស់គណនីឈ្មោះ Ka Love បានរិះគន់ថា «ជំពាក់លុយគេមិនគិតទេអញ គេផុសជេរពេញហ្វេសប៊ុក ពេញប្រទេសហើយ អត់ចេះឈឺចាប់សោះ ឆ្ងល់»។ ក្រោយឃើញការរិះគន់បែបនេះ ក៏ស្រាប់តែសាមីខ្លួន អ្នកនាង ខ្ញុង ក្តៅស្លឹកត្រចៀក ចេញមកពន្លះយ៉ាងចាស់ដៃទៅលើនារីរូបស្រស់រូបនោះ។ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានលើកឡើងថា «សរសេរអក្សរខ្មែរត្រូវ តែបេះដូង ចិត្ត គំនិត មិនមែនខ្មែរ មានតែជាតិសាសន៍ខុសគ្នាមួយចំនួនតូចដែលមានខួរក្បាលពោរពេញទៅដោយការជាន់ពន្លិច មើលងាយ។ អ្នកបម្រុងឲ្យខ្ញុំហ្នឹងឈឺចាប់ ដេកយំរាល់ថ្ងៃ មិនបាច់រកស៊ីអីមែន សូមឆ្លើយមើល»។

គួរជម្រាបថា បញ្ហា នៃការជំពាក់បំណុលនេះហើយ ទើបអ្នកនាង ខ្ញុង បានធ្លាក់ខ្លួនស្ទើរចំណុចសូន្យ ព្រោះការលក់ទ្រព្យសម្បត្តិអស់ខ្ទិចអស់ខ្ទីគ្មានសល់ពីខ្លួន។ ប៉ុន្តែអ្វីដែលគួរឲ្យសរសើរលើការតស៊ូនោះ បច្ចុប្បន្ន អ្នកនាង ខ្ញុង និងស្វាមី កំពុងខិតខំក្នុងការរកស៊ីស្ទើរគ្មានពេលសម្រាក ខណៈអាជីពកំប្លែងក៏ចាប់ផ្ដើមលេចមុខឡើងវិញនៅក្នុងក្រុមលោក សុវណ្ណរិទ្ធី ហៅ លោកតា វ៉ិចទ័រ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


