ជីវិតកម្សាន្ដ
ផលិតករភាពយន្ត លើកទឹកចិត្ត ព្រំ សំណាង យកឈ្នះ ដាវ លីឌុច ឆក់ឱកាសក្លាយជាស្ដេចប្រដាល់គុនខ្មែរ
ក្នុងជំនួបប្រកួតរវាងកីឡាករល្បីកម្ពុជា ព្រំ សំណាង និង ស្ដេចប្រដាល់ដ៏ល្បីជនជាតិមីយ៉ាន់ម៉ា ដាវ លីឌុច នៅថ្ងៃទី ០៥ ខែវិច្ឆិកា ខាងមុខនេះ គេសង្កេតឃើញមានអ្នកគាំទ្រ និង អ្នកស្នេហាវិស័យកីឡាប្រដាល់នៅកម្ពុជា ទន្ទឹងរង់ចាំយ៉ាងអន្ទះសា។ ក្នុងនោះ អ្នកគាំទ្រកីឡាករកម្ពុជា ព្រំ សំណាង ក៏បានលើកទឹកចិត្ត សំណាង ប្រកួតយកឈ្នះ ដាវ លីឌុច។

ដោយឡែកងាកមកចាប់អារម្មណ៍ផលិតករភាពយន្តលោក ហ៊ុយ យ៉ាឡេង ក៏បានលើកទឹកចិត្តកីឡាករ ព្រំ សំណាង ត្រូវខិតខំប្រឹងប្រកួតយកឈ្នះ ដាវ លីឌុច។ លោក ហ៊ុយ យ៉ាឡេង បាននិយាយថា «ព្រំ សំណាង ចាញ់លើកមុនជាប្រផ្នូលដូនតាដែលត្រូវដាស់ស្មារតី ព្រំ សំណាង កុំឲ្យអំនួតពេក លេងសើចពេក មុនប្រកួតអ្នកឈ្នះមុនហាក់ទះកំផ្លៀង ព្រំ សំណាង ឲ្យស្វាង ហើយខំប្រឹងប្រយ័ត្នប្រយែង»។

លោក ហ៊ុយ យ៉ាឡេង បញ្ជាក់ដោយលើកទឹកចិត្តដែរថា «ការប្រកួតរវាង ដាវ លីឌុច និង ព្រំ សំណាង លើកនេះ ខ្ញុំសូមនិយាយថា ព្រំ សំណាង នឹងឈ្នះ ហើយលើកមុខមាត់ជាតិផ្នែកវិស័យគុនខ្មែរឲ្យសុះសាយទៅកាន់ពិភពលោក សូមផ្តាំទៅ ព្រំ សំណាង ឱកាសក្លាយជាស្តេចប្រដាល់គុនខ្មែរ មានតែលើកនេះទេ ប្រឹងឲ្យដាច់សរសៃកូនទៅបង»។

សូមបញ្ជាក់ថា លោក ដាវ លីឌុច បានធ្វើដំណើរមកដល់កម្ពុជាហើយនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដើម្បីប្រកួតជាមួយកីឡាប្រដាល់ខ្មែរ ព្រំ សំណាង នាថ្ងៃទី ០៥ ខែវិច្ឆិកា ខាងមុខនេះ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


