ជីវិតកម្សាន្ដ
អ្នកគាំទ្រចិនខឹងខ្លាំង ក្រោយបុរសម្នាក់តែងខ្លួនជា Lisa
បញ្ហាដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងចំណោមអ្នកលេងអ៊ីនធឺណិតចិនម្ដងទៀត។ បន្ទាប់ពីព្រឹត្តិការណ៍ Halloween ចុងក្រោយ មានរូបភាពរបស់យុវជនម្នាក់តុបតែងខ្លួនជា Lisa សមាជិកក្រុម BLACKPINK សម្តែងក្នុងកម្មវិធី Crazy Horse Paris cabaret ដែលកំពុងតែមានការរិះគន់នៅក្នុងបណ្ដាញសង្គមចិនយ៉ាងខ្លាំង។

ការតុបតែង cosplay របស់យុវជនម្នាក់នេះ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណែតនៅប្រទេសចិនមានការខឹងសម្បារយ៉ាងខ្លាំង ព្រមទាំងរិះគន់គាត់ថា លេងសើចពីបញ្ហារសើបរបស់អ្នកដទៃ និងមិនគាំទ្រការ cosplay នេះ ដែលអាចធ្វើឲ្យយុវវ័យចម្លងតាមថែមទៀត។
យ៉ាងណាមិញ ទាក់ទងនឹងបញ្ហានៃការ cosplay ជា Lisa ក្នុង Crazy Horse Paris មើលទៅ មិនត្រូវបានមហាជនចិនជំទាស់ទាំងស្រុងនោះទេ ព្រោះមនុស្សជាច្រើនគិតថា សព្វថ្ងៃពិធីបុណ្យ Halloween ផ្តល់ឱកាសឲ្យមនុស្សបាន cosplay ដូចតួអង្គផ្សេងៗទៀត ក្រៅពីគ្រាន់តែស្លៀកពាក់ជាខ្មោច ការស្លៀកពាក់ឲ្យដូចមនុស្សល្បីគឺមិនមានអ្វីថ្មីនោះទេ។

សូមរម្លឹកដែរ គណនី Weibo របស់ Lisa ត្រូវបានលុបចេញនិងមានប្រតិកម្មតបវិញពីអ្នកគាំទ្រចិន ដែលចាត់ទុកអាកប្បកិរិយារបស់សមាជិកក្រុម BLACKPINK ថាផ្ទុយនឹងសីលធម៌ល្អនៃវប្បធម៌អាស៊ី។ នេះត្រូវបានគេគិតថា ជាលទ្ធផលនៃការសម្តែងដ៏ចម្រូងចម្រាសរបស់នាងនៅក្នុងក្លិបកម្សាន្ត Crazy Horse ក្នុងទីក្រុងប៉ារីស ប្រទេសបារាំងកន្លងមក៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គណនីសមាជិក BLACKPINK ៣រូបមកធម្មតា ក្រោយ Weibo របស់ Lisa បាត់សូន្យឈឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


