ជីវិតកម្សាន្ដ
ការពិតគួរឲ្យភ្ញាក់ផ្អើល ចំពេលមានពាក្យចចាមអារ៉ាមថា Lisa ត្រូវដាក់ក្នុងបញ្ជីខ្មៅ
អ្នកខាងក្នុងឧស្សាហកម្មបានបង្ហាញព័ត៌មានលម្អិតគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយចិនមួយចំនួនបានប្រកាសថា Lisa សមាជិកក្រុម BLACKPINK នឹងត្រូវលុបចោលកិច្ចសន្យាហើយជាប់ក្នុងបញ្ចីខ្មៅ។

ការសង្ស័យជុំវិញ Lisa ត្រូវបានដាក់ក្នុងបញ្ជីខ្មៅនៅក្នុងទីផ្សារប្រទេសចិននៅតែបន្តទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។ យីហោបរទេសដែលសហការជាមួយ Lisa ត្រូវបានគេនិយាយថា ម្តងមួយៗប្រកាសពីការបញ្ចប់កិច្ចសន្យាជាមួយនាង។ ព័ត៌មាននេះធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភយ៉ាងខ្លាំង។
ទោះយ៉ាងណាក្នុងព័ត៌មានពីខាងក្នុងបានបញ្ចាក់ទៀតថា Lisa ធ្លាប់សង្ឃឹមថាការសម្តែងនៅ Crazy Horse នឹងជួយនាងឲ្យនាងកាន់តែប្រសើរឡើងនូវមុខតំណែងនៅក្នុងឧស្សាហកម្មកម្សាន្ត។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការហាមប្រាមក្នុងទីផ្សារប្រទេសចិន តម្លៃពាណិជ្ជកម្មរបស់នាងបានធ្លាក់ចុះភ្លាមៗ។
នេះមិនត្រឹមតែធ្វើឲ្យតារាដើមកំណើតថៃរូបនេះបាត់បង់អ្នកគាំទ្រមួយចំនួនធំនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យមានស្រមោលលើការរំពឹងទុកនៃការអភិវឌ្ឍន៍អាជីពជាសកលរបស់នាងផងដែរ។ ជាពិសេស ការប្រកាសរបស់យីហោបរទេសអំពីការបញ្ចប់កិច្ចសន្យានឹងជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាជីពរបស់ Lisa ។ ក្នុងស្ថានភាពវឹកវរនេះ ជម្លោះរវាងផលប្រយោជន៍អាជីវកម្ម និងការព្រួយបារម្ភខាងសីលធម៌កាន់តែច្បាស់ឡើង។
ព័ត៌មានដ៏រសើបនោះបានបន្តទៀតថា កាលពីមុន គេគិតថា មានតែអ្នកនិយមលេងអ៊ីនធឺណិតនៅអាស៊ីទេ ដែលមានភាពរសើបជាពិសេសចំពោះភាពចម្រូងចម្រាសជុំវិញកម្មវិធី Crazy Horse របស់ Lisa ។ ប៉ុន្តែការពិតគឺខុសគ្នា! រឿងរ៉ាវនៅ Crazy Horse បានហួសពីឧស្សាហកម្មកម្សាន្ត ហើយបណ្តាលឲ្យស្ត្រីនៅជុំវិញពិភពលោកនិយាយឡើង។ ពួកគេចាប់ផ្តើមដឹងថាសេចក្តីថ្លៃថ្នូរ រូបកាយ និងសិទ្ធិរបស់ពួកគេត្រូវបានរំលោភបំពាន។
ដោយឡែក ថ្មីៗនេះ ចំពេលមានពាក្យចចាមអារ៉ាមថានាងកំពុងជាប់ក្នុងបញ្ជីខ្មៅក្នុងប្រទេសចិន និងពាក្យចចាមអារ៉ាមអំពីការបែកបាក់ជាមួយអ្នកស្នងមរតក Frédéric Arnault។
ទោះយ៉ាងណាក៏ដោយ Lisa បែរជាចែករំលែករូបថតឆ្កែរបស់នាងដោយដាក់ខេបសិនថា Love ដើម្បីឧទ្ទិសដល់សត្វចិញ្ចឹមរបស់នាង។ មុននេះទៀត សហគមន៍អនឡាញក៏មានការភ្ញាក់ផ្អើលជាមួយនឹងរូបភាពរបស់ Lisa ដើរទិញឥវ៉ាន់យ៉ាងសុខស្រួលក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ ការបង្ហាញខ្លួននេះស្របពេលនឹងពេលវេលាដែលនាងស្ថិតនៅកណ្តាលនៃការសង្ស័យក្នុងបញ្ជីខ្មៅផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រចិនខឹងខ្លាំង ក្រោយបុរសម្នាក់តែងខ្លួនជា Lisa
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


