ជីវិតកម្សាន្ដ
មកស្គាល់ដំណើរជីវិតដ៏ជោគជ័យ តារាល្បីមីយ៉ាន់ម៉ា តួប្រុសក្នុងរឿង “ប្រុសលក់ខ្លួន”
Paing Takhon កើតនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៩៦ ក្នុងចំណោមបងប្អូនបង្កើត ៦នាក់ លោកជាកូនទី៤ នៅក្នុងគ្រួសារ ដែលមានបងប្រុសធំម្នាក់ បងស្រី ២នាក់ ប្អូនប្រុស ២នាក់។ Paing Takhon ធំដឹងក្តី និងបញ្ចប់ការសិក្សានៅខេត្ត Khamaukgyi ប្រទេសមីយ៉ាន់ម៉ា។

ក្រោយមកយុវជនរូបនេះ ក៏បានផ្លាស់ទៅរស់នៅទីក្រុង Yangon ដើម្បីបំពេញក្តីស្រមៃ ជាតារាម៉ូដែលអាជីព ដោយបានបន្តការសិក្សា នៅសាកលវិទ្យាល័យអប់រំ ក្នុងទីក្រុងយ៉ាំងហ្គោន និងដើរតាមក្តីស្រមៃរបស់ខ្លួន ដោយចូលរួមកម្មវិធីបណ្តុះបណ្តាលតារាម៉ូដែល របស់ John Lwin ក្នុងឆ្នាំ២០១៤ ។
ដោយរូបរាងដ៏ខ្ពស់សង្ហា និងជំនាញដើរបង្ហាញម៉ូដយ៉ាងស្ទាត់ Paing Takhon ទទួលបានឱកាស ថតផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ និងការសម្តែងក្នុងវីដេអូចម្រៀងជាច្រើនផងដែរ រហូតក្លាយជាតារាបង្ហាញម៉ូដ សម្រាប់រូបថតគម្របទស្សនាវដ្តីទៀតផង។
បន្ថែមលើអាជីពជាតារាបង្ហាញម៉ូដ Paing Takhon បានចាប់អាជីពចម្រៀងមួយទៀត នៅឆ្នាំ២០១៧ ដោយបានចេញអាល់ប៊ុមទោលលើកដំបូង មានចំណងជើងថា “Chit Thu” នៅថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៧ និងបានបរិច្ចាគថវិកាទាំងអស់ ដែលលោកទទួលបានពីការលក់អាល់ប៊ុមដំបូងនេះ ទៅឱ្យកុមារកំព្រា នៅសាលា Ananda Metta ប្រទេសមីយ៉ាន់ម៉ា។

Paing Takhon ត្រូវបានគេស្គាល់ថា ជាអ្នកជោគជ័យលើវិថីជំនួញផងដែរ ដែលជាស្ថាបនិកក្រុមហ៊ុនផលិតផល ថែរក្សាសម្រស់ផង និងជាដៃគូអាជីវកម្មផ្លូវការ មានភាគហ៊ុននៅធនាគារ United Amara ហើយមានទ្រព្យសម្បត្តិ សរុបប្រមាណ ៥០លានដុល្លារ គិតត្រឹមឆ្នាំ២០២១។
ក្នុងឆ្នាំដដែលនេះ ក្រោយមានរដ្ឋប្រហារយោធាទម្លាក់លោកស្រី អុងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១
តារាល្បីរូបនេះ ក៏ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ដោយសារតែលោកបានចូលរួមក្នុងបាតុកម្ម ទ្រង់ទ្រាយធំ ប្រឆាំងនឹងរដ្ឋប្រហារ។ បើតាមសារព័ត៌មាន thesportsgrail តារាមីយ៉ាន់ម៉ារូបនេះ ត្រូវបានចាប់ខ្លួនកាលពីខែមេសា នៅម៉ោងប្រហែល ៥រសៀល ដោយមានយោធាប្រហែល ៥០នាក់និងរថយន្តដល់ទៅ ៨គ្រឿង។

នៅអំឡុងខែមីនា ឆ្នាំ២០២២ ប្រព័ន្ធផ្សព្វផ្សាយក្រៅស្រុកជាច្រើន បានផ្សាយពីដំណឹងនៃការដោះលែង Paing Takhon ។ ក្រោយការដោះលែង តារាល្បីរូបនេះ បានបន្តអាជីពរបស់ខ្លួនបន្តទៀត និងបានបោះជំហានកាន់តែខ្លាំង លើវិថីជាតារាសម្តែង ដោយបានរួមសម្តែងជាមួយតារាល្បីៗ តាមបណ្តាប្រទេសតំបន់អាសុីអាគ្នេយ៍ទៀតផង។
ក្នុងឆ្នាំ២០២៣ លោក Paing Takhon បានចូលរួមសកម្មភាពលើវិថីសិល្បៈជាច្រើន ជាមួយតារាកម្ពុជា ទាំងការថត ម៉ូដែល និងសម្តែង ហើយម្សិលមិញនេះ លោកក៏បានចូលរួមកម្មវិធីសម្ពោធភាពយន្តនៅកម្ពុជា រឿង ប្រុសលក់ខ្លួន ដែលជាការរួមសម្តែងពីតារាល្បីៗកម្ពុជា និងថៃ ផងដែរ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់