Connect with us

ជីវិតកម្សាន្ដ

រឿង ៥ យ៉ាងពី Paing Takhon តារាម៉ូដែលមីយ៉ាន់ម៉ា ធ្លាប់ប្រឆាំងនឹងរដ្ឋប្រហារកន្លងមក

បានផុស

នៅ

តារាម៉ូដែលមីយ៉ាន់ម៉ា Paing Takhon​ ត្រូវគេស្គាល់យ៉ាងច្បាស់ថា លោកគឺជា​បុគ្គល​ដែលហ៊ាន​ចេញមកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១។ នាពេលនោះ តារាល្បីៗប្រចាំប្រទេសដែលប្រឆាំងនឹង​រដ្ឋ​ប្រហារត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ មិនលើកលែងសូម្បីតែ Paing Takhon។

ខាងក្រោមនេះគឺជារឿងរ៉ាវ ៥ យ៉ាង ដែលទាក់ទងនឹង Paing Takhon តារាម៉ូដែលប្រុសនិងជា​និមិត្តរូប​ប្រជាជន​មីយ៉ាន់ម៉ា​ចាប់តាំងពីពេល​នោះមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ កុមារភាព​របស់ Paing Takhon នៅ​លើកោះ Tanintharyi

មុនពេលដែលមានគេស្គាល់​​ដូចសព្វថ្ងៃនេះ Paing Takhon គ្រាន់តែជា​ជាបុរស​សាមញ្ញ​ម្នាក់​រស់នៅ កោះ Tanintharyi ខណៈ​លោក​​ជាកូនទី ៤ ក្នុងចំណោមបងប្អូន ៦ នាក់ ដោយសារតែ​ម្តាយ​របស់​គាត់​ចង់​ឲ្យ​​ធ្វើ​ជា​តារា​ម៉ូដែល ហើយគាត់ផ្ទាល់ស្រលាញ់​វិស័យ​សិល្បៈដូចគ្នា។ បន្ទាប់មកគាត់​ចាប់ផ្ដើម​ស្វែងរក​ឱកាស​ការងារ​ដែល​ខ្លួន​ស្រលាញ់ រហូតដល់ឆ្នាំ ២០១៤ ទើបមានឱកាសចូល​ប្រឡូក​ក្នុង​វិស័យ​បង្ហាញ​ម៉ូដ។ ទទួលបានបទពិសោធន៍រហូតដល់មានការផ្សាយពាណិជ្ជកម្ម ការងារ​តន្ត្រី និងការសម្តែងមួយចំនួនបាន​ចាប់ផ្តើម។ តារាប្រុសរូបនេះ​បាននិយាយ​ដែរថា “កាល​ពី​មុន​វា​មិនល្បីនោះទេ។ ខ្ញុំបានជិះឡានក្រុងទៅកន្លែង​ធ្វើការ ពេល​ខ្លះ​មាន​អារម្មណ៍​ឈឺ​ចាប់​ដែល​គេឯងមាន​ឡាន​ផ្ទាល់​ខ្លួន​សម្រាប់​បើកបរ។ ប៉ុន្តែខ្ញុំជឿថាខ្ញុំអាចធ្វើបាន។ ខ្ញុំ​បាន​ចំណាយ​ប្រាក់​សន្សំ​ ២ ទៅ ៣ ឆ្នាំ ខ្ញុំ​បាន​ទិញ​ឡាន និង​ផ្ទះ​ផ្ទាល់​ខ្លួន”។

២ ជីវិត​ Paing Takhon គឺរៀនគ្រប់ពេលវេលា

បើទោះជាលោកជាតារាម៉ូដែលដែលពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះក្ដី ប៉ុន្តែលោកថា​នៅតែមិនគិតថាអ្វីដែលមានសព្វថ្ងៃនេះ​ជាចំណុចនៃភាពជោគជ័យ​នោះទេ។ លោក​នៅ​មាន​អ្វី​ច្រើន​ទៀត​ដែល​ត្រូវ​រៀន និង​កែលំអ​ខ្លួន​ឯងជាបន្ត។ មិនថាជាភាសាអង់គ្លេស ដែល​ពេល​នេះ​គាត់​បាន​លះបង់ខ្លួនឯង​ក្នុងការសិក្សាឲ្យ​បានពេញលេញ ដើម្បីត្រៀមខ្លួនទទួល​យក​ការងារ​អន្តរជាតិ។ ​លោកថា​ “ខ្ញុំនៅតែមិនគិតថា​ខ្លួនឯង​ជោគជ័យ! ខ្ញុំ​នៅ​មាន​អ្វី​ជាច្រើន​ដែល​ត្រូវ​រៀន”។

៣ ​Paing Takhon ត្រូវមនុស្សជាច្រើនវាយតម្លៃថាល្បីដោយសារតែសម្រស់

ជាមួយនឹងទិដ្ឋភាពដែលមនុស្សជាច្រើនបានវាយតម្លៃគាត់​ ចំពោះរូបរាងហើយគិតថា តារាប្រុសរូបនេះលក់រូបរាងលើសពី​សមត្ថភាព។ ប៉ុន្តែលោកបានឆ្លើយ​ថា៖ មាននរណាម្នាក់បាន​វិនិច្ឆ័យ​គាត់តាមរបៀបនេះផងដែរ ប៉ុន្តែតាមពិត អ្នកដែលជិតស្និទ្ធនឹង​គាត់ទើបដឹងថា គាត់ជាមនុស្សបែបណា។ គាត់តែងតែត្រៀមខ្លួនដើ​ម្បីរៀនបន្ថែមដើម្បីធ្វើឲ្យ​ការងាររបស់ល្អបំផុត។ ហើយប្រសិនបើថ្ងៃណាមួយគាត់​មិនធ្វើការនៅក្នុងឧស្សាហកម្ម​កម្សាន្ត គាត់​គិត​ថា គាត់​ពិត​ជា​អាច​ធ្វើ​ការ​លើ​អ្វី​ផ្សេង​ទៀត និង​ដឹកនាំ​ជីវិត​ដ៏​រីករាយ។ លោកក៏បន្ថែមទៀតថា តើ​អ្វី​ដែល​សំខាន់​ជាង​អំពី​ទេពកោសល្យ និង​រូបរាង? ព្រោះ​មុខ​របស់​យើង​អាច​ត្រូវ​បាន​អភិវឌ្ឍ​ជាមួយ​គ្នា។

៤ អាថ៌កំបាំង​ដ៏​ស្រស់​ស្អាតរបស់ ​Paing Takhon

អាថ៍កំបាំងក្នុងការថែរក្សាខ្លួនឯង ដែលមនុស្សជាច្រើនចង់ដឹង។ លោកបាននិយាយថា ពេលខ្លួនឯងមិនមែនជាតារាម៉ូដែល គាត់រស់នៅធម្មតា គេងយប់ជ្រៅ មានមុន និងកម្រថែរក្សាស្បែកណាស់។ ប៉ុន្តែ​ពេល​មក​ដល់​ចំណុច​នេះ គាត់​ត្រូវ​ផ្តល់​ពេល​វេលា​បន្ថែម​ទៀត​ក្នុង​ផ្នែក​នេះដោយទៅ​គ្លីនិក​ថែរក្សាស្បែក ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គាត់​មិន​ភ្លេច​មើល​ថែ​ខ្លួន​ឯង​ចំពោះ​មុខ​ម្ហូប​អាហារ និង​ធ្វើលំហាត់ប្រាណ​ឲ្យ​បានទៀងទាត់នោះទេ។

៥ ប្ដេជ្ញា​​ឈរលើរដ្ឋប្រហារ

Paing Takhon បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​ “យើង​ក្នុង​នាម​ជា​ពលរដ្ឋ​មីយ៉ាន់ម៉ា មិន​យល់​ស្រប​នឹង​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​នេះ។ ហើយ​ក៏​ចង់​សំណូមពរ​ដល់​មេដឹកនាំ​ពិភពលោក អង្គការសហប្រជាជាតិ ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភពលោក សូម​សង្គ្រោះ​ប្រទេស​យើង មេដឹកនាំ​-​ប្រជាជន​យើង​ពី​ទង្វើ​ដ៏​ជូរចត់​នេះ​។ យើង​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ ហើយ​ចង់​ឲ្យ​ប្រទេស​យើង​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍន៍”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយខកខាន ៣ ឆ្នាំ តារាម៉ូដែលមីយ៉ាន់ម៉ា Paing Takhon នឹងមកដល់កម្ពុជាល្ងាចនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម