ជីវិតកម្សាន្ដ
ទៅដល់មីយ៉ាន់ម៉ា Paing Takhon បួសជាព្រះសង្ឃលើកទី២ ក្រោយថតរឿង “ប្រុសលក់ខ្លួន” នៅកម្ពុជាចប់
តារាសម្ដែងនិងម៉ូដែលមីយ៉ាន់ម៉ាលោក Paing Takhon បានបួសជាព្រះសង្ឃលើកទីពីរ បន្ទាប់ពីថតរឿង”ប្រុសលក់ខ្លួន” ឬ “Rent Boy” ជាមួយតារាសម្ដែងខ្មែរជាច្រើននាក់ និងតារាកំប្លែងថៃ Tukky Sudarat។ ដែលនេះជាដំណឹងមួយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក។

តាមរយៈបណ្ដាញសង្គមហ្វេសបុកផ្ទាល់ខ្លួនរបស់តារាប្រុសមីយ៉ាន់ម៉ារូបនេះ បានបង្ហោះស្ទូរីជារូបភាពក្នុងនាមជាព្រះសង្ឃដោយសរសេរខេបសិនយ៉ាងវែងអន្លាយថា «ខ្ញុំសូមផ្ញើក្តីស្រលាញ់គ្រប់ពេលវេលាឲ្យមនុស្សគ្រប់គ្នាមានសុខភាពល្អ និងសេចក្ដីសុខសម្រាប់មនុស្សទាំងអស់ក្នុងលោក ក្នុងពេលដែលខ្ញុំបួសជាព្រះសង្ឃ សូមឲ្យលោគ្រប់ៗគ្នាទទួលបាននូវសេចក្ដីស្រឡាញ់ និងមេត្តាដែលខ្ញុំផ្ញើ»។
យ៉ាងណាមិញអ្នកគាំទ្ររបស់ Paing Takhon ជាពិសេសនោះគឺទស្សនិកជនក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលមិនតិចនោះទេ បន្ទាប់ពីដឹងថាតារាប្រុសសំណព្វចិត្តរបស់ពួកគេសម្រេចបួសជាលើកទីពីរ។ ក្នុងនោះមហាជនជាច្រើនបានសម្ដែងក្ដីរំភើបលើលោក និងចូលរួមអនុមោទនាយកផលបុណ្យរៀងៗខ្លួន។
សូមជម្រាបឲ្យដឹងថា Paing Takhon ជាតារាម៉ូដែលមីយ៉ាន់ម៉ាដែលកំពុងទទួលបានភាពល្បីល្បាញពេលថ្មីៗនេះ ក្រោយស្ថានភាពនយោបាយនៅក្នុងប្រទេសវិលត្រលប់មកកាន់ស្ថានភាពស្ងប់ស្ងាត់វិញ សន្ទុះនៃការគាំទ្ររបស់លោកហាក់មកវិញខ្លាំងជាងមុន និងមានឱកាសបានទទួលថតរឿងព្រមទាំងចាកចេញទៅដល់ប្រទេសខ្មែរនិងថៃផងដែរ៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនប្រុសលោកស្រី អ៊ុងសាន ស៊ូជី ៖ “ខ្ញុំមិនឲ្យម្ដាយដេកក្នុងពន្ធនាគារទេ”
ចុចអាន៖សម្រស់រៀមច្បង Qin Lan ក្នុងវ័យ៤៤ឆ្នាំ ក្លាយជាចំណុចចាប់អារម្មណ៍ ពេលដើរលើកម្រាលព្រំក្រហម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


